សាធារណៈមតិអន្តរជាតិខ្វែងគំនិតអំពីការផ្គួត់ផ្គង់អារុធសំរាប់ភាគីប្រឆាំងនៅស៊ីរី

(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា បារាំងបានលើកឡើងអំពីសមត្ថភាពការផ្គត់ផ្គង់
អារុធការពារដោយខ្លួនឯងសំរាប់ភាគីប្រឆាំងនៅស៊ីរីដើម្បីផ្តួលរលំរបបនៃប្រធានា
ធិបតី Bashar al-Assad ។ ប៉ុន្តែ ទស្សនៈនេះបានជួបប្រទះនឹង ការប្រឆាំងជំទាស់
ពីភាគីរុស្ស៊ី។ អ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ កាយវិការនេះ
របស់បារាំងគឺជា “ការល្មើដ៏កំរោលបទដ្ឋានសារវន្តនៃច្បាប់អន្តរជាតិ”។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក Barack Obama មានការប្រុង ប្រយ័តចំពោះបញ្ហានេះ។ លោក
Obama បានសង្កត់ធ្ងន់ថា៖ Washington គាំទ្រការបង្កើតសម្ព័ន្ធភាពប្រឆាំងនៅស៊ីរី ប៉ុន្តែ មិនទាន់ត្រៀមខ្លួនទទួលស្គាល់ទាំងស្រុងនៅឡើយទេ៕

សាធារណៈមតិអន្តរជាតិខ្វែងគំនិតអំពីការផ្គួត់ផ្គង់អារុធសំរាប់ភាគីប្រឆាំងនៅស៊ីរី - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  Sergei Lavrov និងអ្នកនាំពាក្យក្រសួងការបរទេសបារាំង Laurent Fabius (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ