សាធារណៈមតិអន្តរជាតិបន្តបរិហាទោសចិនបង្កភាពតានតឹងនៅតំបន់សមុទ្រខាងកើត

(VOV)_នាថ្ងៃទី១៣ ឧសភា ថ្លែងមតិក្នុងសន្និសីទកាសែតប្រចាំថ្ងៃ នៅ​ទីស្នាក់ការ
ក្រសួង ការបរទេសអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអាមេ​រិក លោកស្រី Jen
Psaki បានបដិសេធ​រាល់ពាក្យចោទប្រកាន់ពីភាគីចិនថា៖ការ​ចូលរួម​របស់អាមេរិកនៅ
ក្នុងបំរ៉ែបំរួល​ថ្មីៗនេះនៅសមុទ្រខាងកើតបានបំផ្លាញ​សន្តិ​ភាពនិងស្ថិរភាពនៅក្នុងតំបន់។ ឆ្លើយសំនួររបស់អ្នកយកព័ត៍មានចិនថា៖​រដ្ឋមន្ត្រី​ការបរទេសចិនវាយតំលៃថា៖សភាព ការណ៍តានតឹងនៅសមុទ្រខាងកើត​មិន​មែន​ដោយសារចិនបណ្ដាលឡើងទេ គឺដោយសារ ភាគីអាមេរិកបានបំប៉ោងរឿងហេតុនេះទន្ទឹមនឹងនោះអំពាវនាវអោយភាគីអាមេរិកត្រូវប្រុង
ប្រយ័ត្នជាងក្នុងពេលបញ្ជេញមតិ ​លោកស្រី Jen Psaki បានអះអាងថា៖ ការអះអាង​ថា​លារដែលចិនបានបង្ករឿងហេតុនៅសមុទ្រខាងកើត មិនគ្រាន់តែជាទស្សនះរបស់អា
មេរិកប៉ុណ្ណោះទេ ថែមទាំងនេះគឺជាទស្សនះរបស់ប្រទេសជាច្រើនលើពិភពលោក​ទៀត
ផង។  ​ លោកស្រី Jen Psaki ក៏បានអោយដឹងថា៖ក្នុងជំនួប​សន្ទនា​តាមទូរស័ព្ទរវាងរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry និងឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
វៀត ណាម លោក Pham Binh Minh លោក John Kerry បានសម្ដែងនូវការព្រួយបារម្ភចំពោះ សភាពការណ៍តាន​តឹងនៅសមុទ្រខាងកើត និងអំពាវនាវជាថ្មីម្តងទៀតអោយ បណ្ដាភាគី ត្រូវរក្សាការអត់ធ្មត់និង​ចាត់ទុករាល់សកម្មភាពរបស់ចិនគឺអំពើបង្ករឿងហេតុ។

សាធារណៈមតិអន្តរជាតិបន្តបរិហាទោសចិនបង្កភាពតានតឹងនៅតំបន់សមុទ្រខាងកើត  - ảnh 1
រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry (TTXVN)

          នាថ្ងៃនេះដែរ នៅទីក្រុង​Pretoria គណៈកម្មាធិការបណ្ដាប្រទេស​អាស៊ាន ​នៅ អាហ្វ្រីកខាងត្បូង ( APC) បានរៀបចំកិច្ចប្រជុំថ្នាក់ឯកអគ្គរដ្ឋទូតដើម្បីផ្លាស់​ប្តូរ​អំពី​សភាពការណ៍តានតឹងនៅសមុទ្រខាងកើត ក្រោមការធ្វើអធិបតីរបស់​ឯកអគ្គរដ្ឋទូត
វៀត ណាម លោក Le Huy Hoang និងជាប្រធានគណៈ​កម្មាធិការ​។ ​នៅទីនេះ បណ្ដា
ឯកអគ្ក រដ្ឋទូតបានចែករំលែកព័ត៍មាន សម្ដែងការព្រួយ​បារម្ភ​ចំពោះសភាពការណ៍តាន តឹងនៅសមុទ្រខាងកើតនិងឯកភាពចាត់ទុកថា៖ ​អាស៊ានត្រូវបង្កើនចំណងសាមគ្គីភាព  ស្រុះចិត្តគំនិត ប្តេជ្ញចិត្តជំរុញការរក្សារ ​សន្តិភាព ស្ថិរភាព សុវត្ថិភាពនាវាចរណ៍លើ សមុទ្រខាងកើត។​ ព្រមទាំង​ចាត់ទុកនេះគឺជា​បញ្ហា​ស្នូលមួយក្នុងចំណោមបញ្ហាស្នូល
របស់ប្រទេស នានាក្នុងការ​កសាង​សហគមន៍អាស៊ានរួមនាឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូត
 Le Huy Hoang បានអះ​អាងថា៖ វៀតណាមមានគោលបំណងបណ្ដាប្រទេស អាស៊ាន  និងសហគមន៍អន្តរជាតិ ​បន្តសាមគ្គីភាព គាំទ្រសំណូមពរស្របច្បាប់​របស់​វៀត​ណាម
 ឡើង សម្លេងប្រឆាំងសកម្មភាពរំលោភនេះរបស់ចិន រួមចំណែកធានា​សន្តិភាព ស្ថិរភាព នៅគ្នុងតំបន់  សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍​នៅក្នុងតំបន់សមុទ្រខាង
កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ