សាធារណៈមតិអន្តរជាតិអបអរសាទរ ចំពោះ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នៅលីប៊ី

(VOVWORLD) - នៅថ្ងៃទី ២១ ខែសីហា បន្ទាប់ពីភាគីជម្លោះនៅលីប៊ីបានប្រកាសបទឈប់បាញ់នៅទូទាំងប្រទេសនោះ អង្គការសហប្រជាជាតិ និងអេហ្ស៊ីបបានធ្វើការអបអរសាទរ។
សាធារណៈមតិអន្តរជាតិអបអរសាទរ ចំពោះ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នៅលីប៊ី - ảnh 1 កម្លាំង GNA យាមល្បាតនៅ Abu Qurain  (រូបថត៖ AFP / VNA)

លោកស្រី Stephanie Williams មន្រ្តីជាន់ខ្ពស់នៃបេសកកម្មជួយគាំទ្រអង្គការសហប្រជាជាតិប្រចាំនៅ លីប៊ី (UNSMIL) បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះបទឈប់បាញ់ ហើយហៅថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅលីប៊ី។ ទន្ទឹមនឹងនេះ លោកស្រី Stephanie Williams ក៏បានអំពាវនាវដល់ភាគីប្រឆាំងនានានៅលីប៊ីត្រូវបង្ហាញការទទួលខុសត្រូវចំពោះប្រជាជនលីប៊ីផងដែរ។

ក្នុងពេលនោះ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានអបអរសាទរចំបោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាប្រធានាធិបតីនិងសភាជាន់ទាបលីប៊ី ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ ក៏ដូចជាយុទ្ធនាការយោធាទូទាំងប្រទេសលីប៊ីផងដែរ។ លោក Abdel Fattah al-Sisi បានសង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍ទាំងនេះគឺជាការបោះជំហានដ៏សំខាន់ ដើម្បីស្ដារស្ថិរភាពនៅលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ