សាធារណៈមតិអន្តរជាតិអំពីសារសហរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក D.Trump

(VOVWORLD) -អាមេរិកគប្បីបោះបង់ចោលស្ថានភាពសង្គ្រាមត្រជាក់ ហើយពិចារណាអំពីចិន ក៏ដូចជាទំនាក់ទំនងរវាងចិន និងអាមេរិកតាមទិសត្រឹមត្រូវ។ 
សាធារណៈមតិអន្តរជាតិអំពីសារសហរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក D.Trump - ảnh 1សាធារណៈមតិអន្តរជាតិអំពីសារសហរដ្ឋរបស់ប្រធានាធិបតីអាមេរិក លោក D.Trump 

នេះគឺជាសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hun Chunying នាំចេញនាថ្ងៃទី៣១ មករា ក្រោយពីពេលប្រធានាធិបតីអាមេរិក លោកDonald Trump ថ្លែងសារសហរដ្ឋជាលើកដំបូង ខណៈដែលលោក Donald Trump បានហៅចិន និងរុស្ស៊ីគឺជា “គូប្រជែង” ប្រឈមនឹងផលប្រយោជន៍ សេដ្ឋកិច្ច និងតម្លៃរបស់អាមេរិក។ ទន្ទឹមនឹងនោះ លោកស្រី Hun Chunying មានក្ដីសង្ឈឹមថា អាមេរិកនឹង សម្រុះសម្រួលជាមួយចិន ពោលគឺគោរពគ្នាទៅវិញទៅមក ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការស្វែងគំនិត សំដៅរក្សាការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងខ្លាំងមាំមួន។

ក្នុងពេលជាមួយគ្នានោះ សមាជិកគណកម្មាធិការអង្គការរំដោះ ប៉ាឡេស្ទីន (PLO) លោក Hana Amireh បានឲ្យដឹងថាសារសហរដ្ឋឆ្នាំ២០១៨ របស់លោក Trump បានគូស សញ្ញាអំពីសម្ពាធកាន់តែកើនឡើងចំពោះជនប៉ាឡេស្ទីន ខណៈដែលម្ចាស់សេតវិមានបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងសម្ព័ន្ធមិត្តអាមេរិក និងអ៊ីស្រាអែល។ លោក Hana Amireh ក៏បានក្រើនរំលឹកថា អាមេរិកអាចនឹងមានវិធានការដាក់ទណ្ឌកម្ម តម្រង់ទៅលើប្រទេសផ្សេងៗទៀត ដែលបានបោះឆ្នោតគាំទ្រប៉ាឡេស្ទីន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថ្មីៗនេះ សំដៅច្រានចោលសេចក្ដីប្រកាសរបស់លោក Trump កាលពីខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការទទួលស្គាល់ យេរូសាឡឹមគឺជារដ្ឋធានីរបស់អ៊ីស្រាអែល។

ផ្ទុយទៅវិញ លទ្ធផលនៃការស្ទង់មតិនៅអាមេរិក ដែលបានប្រកាសក្រោយពីពេលលោក Trump ថ្លែងសារសហរដ្ឋបានឲ្យដឹងថា អ្នកបោះឆ្នោតអាមេរិកភាគច្រើនបានសម្ដែងការគាំទ្រចំពោះសារពោលខាងលើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ