សាធារណរដ្ឋ ប.ប.ក អំពារនាវឲ្យរក្សាបរិយាកាសផ្សះផ្សាអន្តរកូរ៉េ

(VOVWORLD) -ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un បានសន្យាអនុវត្តការខិត្តខំប្រឹងប្រែង សំដៅបន្តរក្សាបរិយាកាសផ្សះផ្សាអន្តរកូរ៉េ ខណៈដែលលោកទទួលស្វាគមន៍គណប្រតិភូជាន់ខ្ពស់នៃ សាធារណរដ្ឋ ប.ប.ក ដែលបានវិលត្រឡប់ ពីដំណើរទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមមហោស្រពរដូវរងារ Pyeongchang ២០១៨។ 

នាថ្ងៃទី ១២ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA ) បានដកស្រង់សម្ដីរបស់ថ្នាក់ដឹកនាំ សាធារណរដ្ឋ ប.ប.ក លោក Kim Jong-un ដែលបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តបង្កើតឡើងលទ្ធផលល្អដោយបង្កើនថែម
ទៀតបរិយាកាសផ្សះផ្សារនិងកិច្ចសន្ទនាដែលបង្កើតឡើងដោយបំណងប្រាថ្នានិងឆន្ទៈរបស់កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ក្នុងនោះមហោស្រពរដូវរងារគឺជាកម្លាំងចលករដ៏សំខាន់មួយ។

នាថ្ងៃទី ១២ កុម្ភៈដដែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានអះអាងថាពេលវេលាដែល សាធារណរដ្ឋ ប.ប.ក ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចពិភាក្សាដ៏ស្មោះត្រង់ជាមួយអាមេរិក គឺអាស្រ័យលើ ក្រុងព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ