សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងវៀតណាមនិងកម្ពុជានឹងចូលជាធរមានចាប់ពីខែតុលា

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងវៀតណាមនិងកម្ពុជានឹងចូលជាធរមានចាប់ពីខែតុលា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh។ (រូបថត៖ Vietnam+)

នាថ្ងៃទី១៤ កញ្ញា ក្រសួងយុត្តិធម៌កម្ពុជាបានជូនដំណឹងថា សន្ធិសញ្ញា ស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាមនឹងចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១តុលាខាងមុខ។ សន្ធិសញ្ញានេះបានអនុញ្ញាតឲ្យវៀតណាមស្នើ សុំយកទណ្ឌិតជាជនជាតិវៀតណាមដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាឲ្យមកបន្តឃុំនៅវៀតណាមហើយផ្ទុយទៅវិញផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ តាមលោកថា នៅពេលដែលប្រទេសទាំងពីរផ្ទេរ ទណ្ឌិតមកបន្តឃុំនៅស្រុកកំណើតវិញ ក្រុមគ្រួសាររបស់ពួកគេអាចទៅ សាកសួរសុខទុក្ខ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសម្ដែងនូវ ក្ដីសង្ឃឹមថាប្រទេសទាំងពីរនឹងមានកិច្ចខិតខំប្រឹងប្រែងរួមដើម្បីរកឃើញ ហើយរាំងស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មជួញ ដូរមនុស្ស គ្រឿងញៀននិងរត់ពន្ធ តាមនោះរួមចំណែកកាត់បន្ថយអត្រា ឧក្រិដ្ឋកម្មនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ