សន្និបាតមជ្ឈិមលើកទី៨ បង្កើតអនុគណៈកម្មការដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៤របស់បក្ស

(VOVWORLD) - ណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការនៅសាលប្រជុំ (រដ្ឋធានីហាណូយ) ពិភាក្សាអំពីការបូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការពង្រីកកម្លាំងមហាសាមគ្គី របស់ប្រជាជាតិទាំងមូលដើម្បីប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌។ 
សន្និបាតមជ្ឈិមលើកទី៨ បង្កើតអនុគណៈកម្មការដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៤របស់បក្ស - ảnh 1ថ្ងៃទី ៧ ខែតុលា គឺជាថ្ងៃធ្វើការទី ៦ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ (រូបថត៖ VOV)

ថ្ងៃទី ៧ ខែតុលា គឺជាថ្ងៃធ្វើការទី ៦ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ គណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការនៅសាលប្រជុំ (រដ្ឋធានីហាណូយ) ពិភាក្សាអំពីការបូកសរុបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការពង្រីកកម្លាំងមហាសាមគ្គី របស់ប្រជាជាតិទាំងមូលដើម្បីប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌។ សន្និបាតបានស្តាប់សំណើរបស់ការិយាល័យនយោបាយស្តីពីការរៀបចំផែនការកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិ ២០២៦ - ២០៣១; បង្កើតអនុគណៈកម្មការ ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៤របស់បក្ស។ គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ