សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀតណាមប្រារព្ឋឡើង ។

                    

សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀតណាមប្រារព្ឋឡើង ។ - ảnh 1
លោក Nguyen Phu Trong អគ្គលេខា បក្សកម្មុយនិស្តវៀតណាម(រូបថត VNA)

Vovworld-ព្រឹកថ្ងៃទី៨ឧសភា សន្និបាតមជ្ឈឹមលើកទី៩របស់បក្សកម្មុយនិស្តវៀត
ណាមនីតិកាលទី១១ត្រូវបានប្រារព្ឋឡើងនៅរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)
ក្រោម​អធីបតីភាពរបស់លោក Nguyen  Phu  Trong អគ្គលេខាបក្សកម្មុយនិស្តវៀត
ណាម។នៅសន្និបាតលើកនេះគណះកម្មាធិការមជ្ឈឹមនឹងពិភាក្សាអំពីខ្លឹមសារជា
ច្រើន។ក្នុងនោះមានការបូកសរុបការអនុវត្តសេច​ក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥
នីតិកាលទី៨ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជឿនលឿនពោ​រ
ពេញទៅដោយអត្តសញ្ញាណជាតិគំរោងស្តីពីឯកសារដាក់ជូនម​ហសន្និបាតលើកទី
១២របស់បក្សក៍ដូចជាការយកសន្លឹកទំនុកទុកចិត្តតាមស្មារតីនៃសេច​ក្តីសម្រេចចិត្ត
មជ្ឈឹមបក្សលើកទី៤នីតិកាលទី១១ស្តីពីការកសាងបក្សនិងបញ្ហាសំខាន់មួយចំនួន
ទៀតផង។
ស្តី អំពី កសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមលោក Nguyen  Phu  Trongស្នើរ
សន្និបាតប្រមូលផ្តុំពិភាក្សាវាយតំលៃរាល់សមិទ្ឋិដែលទទួលបានក្រោយរយះពេល១៥
ឆ្នាំអនុវត្តសេច​ក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ស្តីពីការកសាងនិងអភិវឌ្ឍន៍ខឿន
វប្បធម៌វៀតណាមជឿនលឿនពោ​រពេញទៅដោយអត្តសញ្ញាណជាតិក៍ដូចជាកង្វះ
ខាតដើម្បីដកពិសោធន៍។ជាពិសេសគឺវាយតំលៃដ៍ត្រឹមត្រូវនូវភាពអន់ថយខាងសីលធម៌របៀបរស់នៅឧត្តម
គំនិតបដិវត្តន៍និងជំងឺស្នាដៃជាដើម។លោកអគ្គលេខាក៍បានស្នើរមជ្ឈឹមពិនិត្យមើល
ការ​ចាំបាច់ក្នុងការបន្តនិងបំពេញ សេច​ក្តីសំរេចចិត្តមជ្ឈឹមបក្សលើកទី៥ដើម្បីចេញ
ផ្សាយសេច​ក្តីសំរេចចិត្តថ្មីស្តីពីការអភិវឌ្ឍន៍ខឿនវប្បធម៌និងមនុស្សវៀតណាម។
ស្តីអំពីទិសដៅត្រៀមរៀបចំឲ្យមហាសន្និបាតលើកទី១២របស់បក្សមលោក Nguyen 
 Phu  Trongលើកច្បាស់ថា៖ មហាសន្និបាតលើកទី១២គ្រោងរៀបចំឡើងនាដើមឆ្នាំ
២០១៦។មជ្ឈឹមនឹងស្រាវជ្រាវបណ្តាឯកសារយ៉ាង​ម៉ត់ចត់ព្រមទាំងរផ្តល់តិអំពី
ប្រធានបទសតិអារម្មណ៍បញ្ជានៃមហាសន្និបាត។ល។
អំពីការកសាង​បក្សរដ្ឋអំណាចស្អាតស្អំនិងមាំមួនលោកអគ្គលេខាសំណូមពរមជ្ឈឹម
ពិភាក្សាអំពីបញ្ហានានាដែលមានមតិខុសពីគ្នានិងសារសំខាន់នៃ​បែបបទបោះឆ្នោត
ក្នុងបក្សរក្សាខ្ជាប់គោលការណ៍ប្រមូលប្រជាធិបតេយ្យក្នុងបក្ស។
ស្តីពីការយកសន្លឹកទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំគ ណះកម្មាធិការបក្សកម្មាភិបាល
ដឹកនាំក្នុងស្ថាប័នរបស់បក្សរណសិរ្យមាតុភូមិនិងអង្គការនយោបាយសង្គមលោក
Nguyen Phu Trong អះ អាងថា៖នេះជាការផ្តើមគំនិតដ៍ត្រឹមត្រូវនិងចាំបាច់ទាំងស្រុង។នៅសន្និបាតលើកនេះមជ្ឈឹមគប្បីពិភាក្សាកំណត់លទ្ឋផលដែលបានសម្រេចក៍ដូច
ជារាល់បញ្ហាដែលត្រូវកែសម្រួលបំពេញបន្ថែមរួម​មតិចំពោះពេលវេលាយកសន្លឹក
ទំនុកទុកចិត្តមុខសញ្ញាយកសន្លឹកទំនុកទុកចិត្តខ្លឹមសាររូបភាពនិងការប្រកាស
លទ្ឋផលនៃការ យកសន្លឹកទំនុកទុកចិត្តជាចំហរជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ