សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែឧសភា សន្និបាតលើក ទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរយៈពេល៣ថ្ងៃធ្វើការ។ 
សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1

សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យ

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា សន្និបាតលើកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងឈានដល់មហាសន្និបាតបក្សលើកទី១៣ ទូទាំងប្រទេស ដូចតាមការគ្រោងទុក។ សន្និបាតលើកនេះ មានការផ្លាស់ប្តូរជាច្រើន ពីការត្រៀមរៀបចំ វិធីសាស្ត្រប្រតិបត្តិ ក៏ដូចជាកិច្ចពិភាក្សាដែលបានដំណើរការយ៉ាងក្បោះក្បាយ ដែលទទួលបានការស្រុះចិត្តគំនិតខ្ពស់ពីមជ្ឈិមដល់ថ្នាក់តំបន់។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាសំខាន់ៗ ពិបាក ស្មុគស្មាញ ករណីពុករលួយនិងការបង្ការ ប្រឆាំងអំពើពុករលួយកំពុងបានបន្តធ្វើរហូតដល់សម្រេចបានជោគជ័យចុងក្រោយ។  ទន្ទឹមនឹងនេះ យើងគួរតែបន្តសិក្សាយ៉ាងស៊ីជម្រៅនូវបញ្ហាដែលបានលើកឡើងនៅក្នុងសេចក្តីព្រាង ដាក់ចេញទិសដៅ ដើម្បីចងក្រង់នូវឯកសារត្រៀមសម្រាប់មហាសន្និបាត ពោលគឺធ្វើយ៉ាងម៉េចដើម្បី ទទួលបានការស្រុះចិត្តខ្ពស់។ ជាចុងក្រោយ មជ្ឈិមនឹងបោះឆ្នោតជាឯកច្ឆន្ទដោយទទួលបានការឯកភាពខ្ពស់ ដាក់ជូនមហាសន្និបាត លុះត្រាទទួលបានជោគជ័យ ទើបជាលទ្ធផលចុងក្រោយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ