សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម

(VOVWORLD) - មហាសន្និបាតអង្គការនៃស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) និងពិធីអបអរសាទរ ខួបលើកទី៤០នៃធម្មនុញ ASOSAI បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ខែកញ្ញានៅទីក្រុងហាណូយ។ 
សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម - ảnh 1 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phuc (ខាងស្តាំ) ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត ASOSAI 14 បានទទួលស្វាគមន៍ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមមហាសន្និបាត ASOSAI 14  (រូបថតៈ TTXVN)

អញ្ជើញចូលរួមក្នុងពិធីបើកមានវត្តមានប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan; ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Trinh Dinh Dung; លោក Harib Al Amimi អគ្គសវនកររដ្ឋនៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម; ប្រធានអង្គការអន្តរជាតិនៃស្ថាប័នសវនកម្មកំពូល (INTOSAI); លោកស្រី Madinah Mohammad អគ្គសវនកររដ្ឋម៉ាឡេស៊ី រួមទាំងប្រតិភូជាង២៥០មកពីស្ថាប័នសវនកម្មកំពូលនៃបណ្តាប្រទេសអាស៊ី   តំណាង INTOSAI និងអង្គការអន្តរជាតិមួយចំនួនទៀត។

សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម - ảnh 2ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung, អគ្គសវនកររដ្ឋវៀតណាម Ho Duc Phoc និងប្រតិភូចូលរួមក្នុងពិធីបើក (រូបថតៈ TTXVN)

 អញ្ជើញថ្លែងក្នុងពិធីបើក អគ្គសវនកររដ្ឋវៀតណាម លោក Ho Duc Phoc បាន សង្កត់ធ្ងន់ថា៖ ស្ថាប័នសវនកម្មរដ្ឋវៀតណាម មានមោទនភាពដែលជាសមាជិក ក្នុងដំបូលរួម ASOSAI ជាពិសេសនឹងកាន់ដំណែងជាប្រធាន ASOSAI អាណត្តិ ២០១៨- ២០២១ នាពេលខាងមុខ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម នឹងរួមជាមួយ សមាជិក ASOSAI ពង្រីកនូវលទ្ធផលដែលទទួលបាន ព្រមទាំងជម្រុញកិច្ច សហប្រតិបត្តិការរវាងបណ្តាសមាជិក ASOSAI និង INTOSAI សំដៅបង្កើន សាមគ្គីភាព បង្កើនសមត្ថភាពនិងការអភិវឌ្ឍឲ្យបានខ្លាំងក្លាថែមទៀត ក្នុងសហគមបណ្តាស្ថាប័នសវនកម្មកំពូលតែម្តង។

សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម - ảnh 3ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមមហាសន្និបាត ASOSAI 14 (រូបថតៈ TTXVN) 

លោក Ho Duc Phoc អញ្ជើញថ្លែង យ៉ាងដូច្នេះ៖ “មហាសន្និបាត ASOSAI លើកទី១៤ នេះ ក្រៅពីបានពិភាក្សានិង សម្រេចលើបញ្ហាសំខាន់ៗរួមនៃមហាសន្និបាតមក ប្រ ធានបទ “សវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍចីរភាព” នៅមហាសន្និបាត ASOSAI គឺជារបៀបវារៈសំខាន់មួយ បង្ហាញពីការសន្យា ការខិតខំប្រឹងប្រែងនិងការរួមចំណែក សកម្មរបស់សហគមន៍ ASOSAI ក្នុងកិច្ចការបណ្តេញតាមគោលដៅអភិវឌ្ឍនិរន្តរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយរាល់ការសាកល្បងអំពីបរិស្ថាន សកលលោកទាំងមូល។ សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ នឹង ជាឯកសារផ្លូវការមួយរបស់មហាសន្និបាត ASOSAI”។

សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម - ảnh 4ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN) 

 អញ្ជើញថ្លែងក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ស្ថាប័នសវនកម្មរដ្ឋវៀតណាម ក្នុងនាមជាប្រធាន ASOSAI 14 នឹងចូលរួមអស់ពីកម្លាំងកាយចិត្តដើម្បី ASOSAI ១ ខ្លាំងមាំមួននិងរួមចំណែកសកម្មសម្រាប់ខឿនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។ លោកស្រីប្រធានរដ្ឋសភាវៀត ណាមអញ្ជើញផ្តល់អនុសាសន៍ថា៖ “នាពេលខាងមុខ សង្ឃឹមថា ស្ថាប័នសវនកម្មរដ្ឋ វៀតណាមនឹងបង្កើតតម្លាភាពដោយឥតឈប់ឈរ ជំនាញ ត្រឹមត្រូវនិងទំនើប ភាវូបនីយកម្មពីជំហានៗ ក្នុងសកម្មភាព ក្នុងការបណ្តុះបណ្តាលជួរសវនករមានសីល ធម៌វិជ្ជាជីវៈ និងត្រូវបានបំពាក់ឧបករណ៍សវនកម្មទំនើបផងដែរ។ ស្ថាប័នសវនកម្មរដ្ឋវៀតណាម ត្រូវបន្តពង្រីកនូវតួនាទីការពារច្បាប់ ការពារភាពសុច្ចរិតរបស់ប្រព័ន្ធទាំងមូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិសាធារណៈ។ ពិតណាស់ ថា មហាសន្និបាត ASOSAI នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមិន ខាន”។

សន្និបាតសវនកម្មអាស៊ីលើកទី១៤បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយនៃប្រទេសវៀតណាម - ảnh 5ការសម្តែងសិល្បៈក្នុងពិធីបើក (រូបថតៈ TTXVN)  

យោងតាមបៀបវារៈ  មហាសន្និបាតនឹងពិភាក្សានិងអនុម័តនូវកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ASOSAI ដំណាក់កាល២០១៥-២០១៨ និងផែនការអភិវឌ្ឍសមត្ថភាពដំណាក់កាល ២០១៨-២០២១ សេចក្តីព្រាងអំពីថវិការ OSOSAI ដំណាក់កាល២០១៩- ២០២១។ តាមគម្រោង មហាសន្និបាតលើកនេះនឹងអនុម័តលើសេចក្តីថ្លែងការណ៍ហាណូយ។ នេះជាឯការជាផ្លូវការដែលឆ្លុះបញ្ជាំងពីលទ្ធផលសំខាន់ៗទទួលបានពីមហា សន្និបាត រួមទាំងការសន្យា សកម្មភាពនៃសហគមន៍នៃសហគមន៍ ASOSAI ចំពោះគោលដៅអភិវឌ្ឍរបស់អង្គការដំណាក់កាល ២០១៦-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ