សន្និសីទកាទូតលើកទី២៨បានបញ្ចប់នៅទីក្រុងហាណូយ

សន្និសីទកាទូតលើកទី២៨បានបញ្ចប់នៅទីក្រុងហាណូយ - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ VGP/Quang Hiếu)


(VOVworld)-នារសៀលថ្ងៃទី២០ធ្នូឆ្នាំ២០១៣ សន្និសីទកាទូតលើកទី២៨ដោយប្រ
ធានបទ “កាទូតម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ” បានបញ្ចប់នៅ ទីក្រុងហាណូយក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តក្រសួងការ បរទេសវៀតណាម លោកPham Binh Minh។​សន្និសីទបានបូកសរុប រាល់លទ្ធផល ការងារដែលសម្រេចបាននាពេលកន្លងទៅ និងដកបទពិសោធន៍ ពីនោះដាក់ចេញ វិធានការអនុវត្តន៍រាល់ភារកិច្ចការទូតនាពេលខាងមុខ។ សន្និសីទបានកំណត់ ភារកិច្ចរបស់ផ្នែកកាទូតនាពេលខាងមុខគឺ បន្តពង្រីកកម្លាំងពលំនៃមាគ៌ាកិច្ចការ
បរទេសឯករាជ្យ ម្ចាស់ការ រួមចំណែករក្សាបរិយាកាសសន្តិភាពស្ថិរភាព រួមចំណែក
ការពាររឹងមាំឯករាជ្យ បូរណភាពដែនដីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ