សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦ បានប្រារព្ធជាផ្លូវការនៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - នាថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី ១៦ (AMS 16) ត្រូវបានបើកជាផ្លូវកា។ 
សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦ បានប្រារព្ធជាផ្លូវការនៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា - ảnh 1ទិដ្ឋភាពនៃពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី  

សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦នេះ ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វ ផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ” បានទាក់ទាញការចូលរួមពីប្រតិភូជិត ៥០០ នាក់ មកពីប្រទេសជាង ៤០ផងដែរ។ គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងសន្និសីទនេះមានតំណាងក្រសួងព័ត៌មាននិងទូរគមនាគមន៍និងវិទ្យុសម្លេងវៀតណាម។

សូមជម្រាបថា សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិឈានមុខគេ ដោយផ្តល់ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បានជួបនិងពិភាក្សាអំពីរបៀបអភិវឌ្ឍន៍ គុណភាពប្រព័ន្ធផ្សព្វផ្សាយក្នុងកំឡុងពេលនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបដិវត្តន៍បច្ចេកវិទ្យាជំនាន់ទី៤។

ក្រៅពីសន្និសីទសារព័ត៌មានអាស៊ីលើកទី ១៦ ក៏បានប្រព្រឹត្តទៅនូវសិក្ខាសាលាស្តីពី  ប្រឆាំងព័ត៌មានក្លែងក្លាយ, និន្នាការបច្ចេកវិទ្យា 4K, ផលប៉ះពាល់នៃបច្ចេកវិទ្យាជាក់ស្តែងនិម្មិតសម្រាប់សារព័ត៌មាន ជាដើម។ សន្និសីទនេះនឹងបញ្ចប់នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ