សន្និសីទកំពូលលើកទី ១៧ របស់ចលនាមិនចូលបក្សសម្ព័ន្ធបានបិទបញ្ចប់

សន្និសីទកំពូលលើកទី ១៧ របស់ចលនាមិនចូលបក្សសម្ព័ន្ធបានបិទបញ្ចប់ - ảnh 1
សន្និសីទកំពូលលើកទី ១៧ របស់ចលនាមិនចូលបក្សសម្ព័ន្ធបានបិទបញ្ចប់ (VNA)


(VOVworld) – នាយប់ថ្ងៃទី ១៨ កញ្ញា សន្និសីទកំពូលលើកទី​១៧ នៃចលនា
 មិនចូលបក្សសម្ព័ន្ធ (NAM) បានបិទបញ្ចប់នៅកោះ Margarita ប្រទេស
Venezuela។ សន្និសីទបានអនុម័តលើឯកសារចុងក្រោយដែលបានលើកច្បាស់
 នូវគោលជំហររួមនៃ NAM​ ស្តីពីបណ្ដាបញ្ហាពិភពលោក​ លើកកំពស់ពហុភាគី
 និយម តួនាទីរបស់ច្បាប់អន្តរជាតិ ក្នុងនោះ មានគោលការណ៍សារវ័ន្តស្តីពីការ
 គោរពអធិបតេយ្យភាព មិនធ្វើអន្តរាគមន៍ចូលក្នុងការងារផ្ទៃក្នុងរបស់
ប្រទេស នានា ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ជាដើម។ ក្រៅពីនោះ
ឯកសារក៏បាន ស្នើរឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួល
អាកាសធាតុ។ ស្តីពីបញ្ហា លើសមុទ្រខាងកើត ឯកសារបានអំពាវនាវឲ្យ
ប្រទេសទាក់ទិននានាដោះស្រាយ រាល់ជំលោះអធិបតេយ្យភាពនិងបូរណ
ភាពដែនដីដោយសន្តិវិធី មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់អំពើ
ហឹង្សាអត់ធ្មត់ហើយប្រតិបត្តិតាមសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
របស់ភាគីនានាលើសមុទ្រខាងកើត សន្ធិសញ្ញាស្តីពីច្បាប់សមុទ្រ អ.ស.ប.
ឆ្នាំ ១៩៨២ (UNCLOS 1982) សន្យាធានាសេរីភាពលើនាវាចរណ៍និង
អាកាសចរណ៍ អាស៊ាននិងចិនគប្បីខំប្រឹងប្រែងអនុវត្ត DOC ឆ្ពោះទៅ
សម្រេច ក្រមប្រតិបត្តិសំរាប់ភាគីនានាលើសមុទ្រខាងកើត (COC)
យ៉ាងឆាប់ៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ