សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVWORLD) - ក្រោយរយៈពេល៥ថ្ងៃដំណើរការកិច្ចប្រជុំនៅទីក្រុងហាណូយ នារសៀលថ្ងៃទី ១៧ ខែសីហា សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ជាផ្លូវការ។ 
សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ប្រកបដោយជោគជ័យ - ảnh 1 ក្រោយរយៈពេល៥ថ្ងៃដំណើរការ សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ (រូបថតៈ TTXVN)

ក្នុងសម័យប្រជុំចំនួន ៥ តំណាងចូលរួមទាំងអស់បានវាយតម្លៃថា ស្ថានភាពពិភព លោកនិងស្ថានភាពក្នុងតំបន់តាំងពីសន្និសីទការទូតលើកទី ២៩មកទល់នឹងពេលនេះ គឺកិច្ចការបរទេសបានជះឥទ្ធិពលយ៉ាងធំធេងទៅលើបរិយាកាសសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំបានពិនិត្យឡើងវិញអំពីការអនុវត្តរាល់ភារកិច្ចកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១២ និងកម្មវិធីសកម្មភាពសន្និសីទការទូត លើកទី២៩ រួមទាំងការកំណត់ទិសដៅសម្រាប់កិច្ចការបរទេសក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

សន្និសីទបានដាក់ចេញនូវដំណោះស្រាយមួយចំនួន ដើម្បីជម្រុញសកម្មភាពការទូតនៅលើសសរស្តម្ភ៖នយោបាយ-សេដ្ឋកិច្ចនិងការទូតពហុភាគី ព្រំដែន វប្បធម៌  ព័ត៌ មានកិច្ចការបរទេស កិច្ចការជនវៀតណាមនៅឯកបរទេសនិងកិច្ចគាំពារពលរដ្ឋ។ សន្និសីទក៏បានអនុម័តលើកម្មវិធីសកម្មភាពនៃសន្និសីទការទូតលើកទី៣០ ដែលក្នុងនោះបានអះអាង នូវគោលនយោបាយ កិច្ចការបរទេសមុនក៏ដូចជាក្រោយ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត និងជាដៃគូ ដែលគួរឱ្យទុកចិត្ត ហើយជាសមាជិកដែលទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

 សន្និសីទបាននាចេញកម្មវិធីសកម្មភាពរបស់សន្និសីទការទូតលើកទី៣០ ដែលក្នុងនោះបានសង្កត់ធ្ងន់ថាបន្តស្វែងយល់ឱ្យបានពេញលេញ នូវការអនុវត្តគោលនយោ បាយកិច្ចការបរទេសឯករាជ្យស្វ័យគ្រប់គ្រង សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងការចូលរួមយ៉ាងសកម្មនិងសកម្មនៅក្នុងពិភពលោកដើម្បីផលប្រយោជន៍របស់ប្រជាជន។ ជាពិសេស ចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកក្នុង កសាងនិងបង្កើតយន្តការពហុភាគីជម្រុញនិងលើកកម្ពស់កំរិតទំនាក់ទំនងពហុភាគីក្នុងនោះមានការបង្កើតយុទ្ធសាស្ត្រទូទៅក្រៅស្តីពីកិច្ចការបរទេសពហុភាគីដល់ឆ្នា២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ