សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី៤៧បើកនៅទីក្រុងហាណូយ

(VOVworld) – នាព្រឹកថ្ងៃទី ២០ មិនា សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំនៃបណ្ដា
ប្រទេសជាសមាជិកអាស៊ានលើកទី ៤៧ (SEAMEC 47) បានបើកនៅ ទីក្រុងហាណូយ ដោយមានការចូលរួមរបស់តំណាងចំនួន ២០០ នាក់មកពីតំបន់ អាស៊ាននិងលើសកល
លោក។ សន្និសីទលើនេះប្រមួលផ្តុំពិនិត្យមើលការអនុវត្ត រាល់សកម្មាភព គំរោងការណ៍
របស់ SEAMEC-៤៦ ឡើងវិញ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនិងនាំចេញភារកិច្ចនានា
ក្នុងរយៈពេលខាងមុខ។ ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអះអាងថា៖ ដោយមាន ការផ្តើមគំនិតនិងវិធានការសហការធ្វើសកម្មភាពមាន
ប្រសិទ្ធភាពអង្គការរដ្ឋមន្ត្រី ក្រសួងអប់រំរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន (SEAMEO) កំពុងជំរុញ តួនាទីសកម្មរបស់ខ្លួនចំពោះការអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាព ខ្ពស់សំរាប់ប្រទេសអាស៊ី-អាគ្នេយ៍នានា ឲ្យខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ
SEAMEO រួមចំណែកជំរុញការជួប្រាស្រ័យ សហប្រតិបត្តិការរវាងបណ្ដាប្រទេសជាសមា
ជិកអាស៊ានជាមួយគ្នា ក៏ដូចជា ជាមួយអង្គការនិង ប្រទេសនានាលើសកលោក។ ប្រធាន
រដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា៖

សន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី៤៧បើកនៅទីក្រុងហាណូយ  - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (Image: VOV Online)

 “ ខ្ញុំជឿជាក់ថា៖នៅសន្និសីទលើកនេះបណ្តាប្រទេសជាសមាជិកនឹងប្រមូលផ្តុំពិភាក្សា
និងអនុម័តលើគោលនយោបាយសំរេចកំណត់និងដំណោះស្រាយជាក់ស្តែងសំដៅ
អនុវត្តយុទ្ឋសាស្រ្តអភិវឌ្ឍន៍១០ឆ្នាំនៃ SEAMEO​ ២០១១-២០២០។ ទន្ទឹមនឹងនោះ
ដំណាងទាំងឡាយនឹងពិភាក្សាផ្លាស់ប្តូបទពិសោទចែករំលែកការផ្តួចផ្តើមគំនិតនិង
នាំចេញដំណោះស្រាយរបៀបសហប្រតិបត្តការមានប្រសិទ្ឋភាពសំដៅជំរុញការសិក្សា
រៀនសូត ជារៀងរហូតនិងកសាងសង្គម សិក្សារៀនសូតនៅប្រទេសជាសមាជិកនិ
មួយៗនិងក្នុងដំបន់”។

នាព្រឹកថ្ងៃដ៍ដែ លពិធីចុះហត្ថលេខាលើឯកសារកតិយុត្តស្តីពីការបង្កើតមជ្ឈមណ្ឌល
សិក្សារៀនសូត ជារៀងរហូត SEAMEO CELL ប្រចាំនៅទីក្រុងហូជីមិញរបស់
វៀតណាម។នារសៀលថ្ងៃនវដែរដំណាងទាងឡាយចូលរួមសម័យប្រជុំពេញអង្គនិង
ពិភាក្សារអំពីខ្លឹមសារសំខាន់ៗនៃ SEAMEC-៤៧។មុននោះក្នុងក្របខ័ណ្ឌនៃសន្និសីទ
SEAMEC-៤៧ អង្គការ SEAMEO បានបញ្ចូលចក្រភពអង់ក្លេសក្លាយទៅជាសមាជិក
ទី៨នៃអង្គការនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ