សន្និសីទកាសែតប្រកាសលទ្ធផលសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣

សន្និសីទកាសែតប្រកាសលទ្ធផលសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣  - ảnh 1
ប្រធានខុទ្ធកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc

(VOV)_បន្ទាប់ពីកិច្ចប្រជុំបិទ​បញ្ចប់ ​នារសៀលថ្ងៃទី២៨ វិច្ឆិកា ខុទ្ទកាល័យ​រដ្ឋ
សភាបានរៀបចំសន្និសីទកាសែត ប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ប្រធានខុទ្ធកាល័យរដ្ឋសភាវៀត​ណាម លោក 
Nguyen Hanh Phuc បានធ្វើជាអធិបតីសន្និសីទកាសែត​នេះ។ ​ក្រោយពីធ្វើការ​​រយៈ
ពេល​១៣ថ្ងៃ​រដ្ឋសភាបានអនុម័តលើគំរោងច្បាប់ចំនួន១៨  ផ្តល់មតិចំពោះគំរោង
ច្បាប់ចំនួន១២។ ហើយក៏នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានយកសន្លឹកទំ
នុកទុកចិត្តលើកទី២ ចំពោះមុខដំណែងចំនួន៥០ ក្នុងក្បាលម៉ាស៊ីន ហើយប្រកាស
ជាសាធារណះដែរ។

          ក៏នៅក្នុងសន្និសីទកាសែតនេះ លោក Nguyen Hanh Phuc បាន​ឆ្លើយសំនួរ
ជាច្រើនរបស់បណ្ដាអ្នកយកព័ត៍មាន ស្ដីពីរបាយការណ៍ហិរញ្ញវត្ថុ ថវិកា …លៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ