សន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានប្រារព្ធនៅកម្ពុជា

សន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានប្រារព្ធនៅកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phucជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន (រូបថតៈ VGP/Quang Hiếu)

(VOVworld)- សន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបាន
ប្រារព្ធបើកយ៉ាងឱឡារិកនារសៀលថ្ងៃទី២៣វិច្ឆិកានៅទីក្រុងសៀមរាបប្រទេសកម្ពុជា។
 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈ ប្រតិភូវៀតណាមចូករួមនិងអញ្ជើញថ្លែងមតិនៅសម័យបើក។ នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់កម្ពុជានិងថ្លែង
អំណរគុណចំពោះការទទួលយ៉ាងរាក់ទាក់រួសរាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់
គណៈប្រតិភូវៀតណាម។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “រួមជាមួយការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ទំនាក់ទំនងមិត្តភាព
សហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវនិងវៀតណាមកាន់តែជិតស្និទ្ធនិង
មានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសយើងទាំងបីបាននាំគ្នាជំនះពុះពាររាល់
 ការសាកល្បងរួមក្នុងតំបន់ ក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មី និងស្រុះចិត្តជាមួយគ្នាដើម្បី
 អភិវឌ្ឍន៍សេដ្ឋកិច្ច។​ក្នុងឱកាសនេះដែរ ខ្ញុំសូមបញ្ជាក់នូវការសន្យារបស់វៀតណាម
 ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវនិងវៀតណាម
 និងមានបំណងថា នៅក្នុងសន្និសីទនេះ​ភាគីទាំងបីនឹងឯកភាពកំណត់ទិសដៅ
សម្រាប់ កិច្ចសហប្រតិបត្តិការ។​វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួម
ចំណែកចូលក្នុង ការអភិវឌ្ឍន៍របស់តំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ