សន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី- អាហ្រ្វិក២០១៥បានបើកជាផ្លូវការនៅឥណ្ឌូនេស៊ី

(VOVworld)- សន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី- អាហ្រ្វិក២០១៤បានបើកជាផ្លូវការ នាថ្ងៃទី២២មេសានៅទីក្រុងហ្សាការតារបស់ឥណ្ឌូនេស៊ី។ ចូលរួមក្នុងសន្និសីទ
លើកនេះ មានថ្នាក់ដឹកនាំនិងតំណាងមកពីប្រទេសក្នុងតំបន់អាស៊ីនិងអាហ្រ្វិក
ចំនួន១០៥ រួមជាមួយតំណាងប្រទេសជាអ្នកសង្កេតការចំនួន១៥និងអង្គការ​អន្តរជាតិចំនួន១៧ទៀត។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាម​ចូលរួមពិធីបើក និងបណ្តាសម័យប្រជុំពេញ
អង្គនៃសន្និសីទនេះ។

សន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី- អាហ្រ្វិក២០១៥បានបើកជាផ្លូវការនៅឥណ្ឌូនេស៊ី - ảnh 1
លោក Truong Tan Sang ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ
ចូលរួមសន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី-អាហ្វ្រិក (រូបថតៈVăn Yên )

        លោក Truong Tan Sang បានថ្លែងបទសុន្ទរកថាដ៏សំខាន់ នៅសម័យប្រជុំ
ពេញអង្គលើកទី១ ដែលក្នុងនោះ បានអះអាងថា ជាប្រទេស១ក្នុងចំណោម ប្រទេសចំនួន២៩ចូលរូមសន្និសីទBangdung នាឆ្នាំ១៩៥៥ វៀតណាមគាំទ្រយ៉ាង ខ្លាំងក្លារចំពោះប្រធានបទរបស់សន្និសីទលើកនេះ គឺ “បង្កើនកិច្ចសហប្រតិបត្តិការ នៃបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍ សំដៅជម្រុញសន្តិភាព និងភាពសម្បូរុងរឿងលើពិភពលោក” ព្រមទាំងអំពាវនាវឲ្យទ្វីបអាស៊ីនិងអាហ្រ្វិក
បង្កើនកិច្ចសហប្រតិបត្តិការធានាបរិយាកាសសន្តិភាព។លោកប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា ប្រទេសនានាគប្បីគោរពគោលការណ៍ Bangdung ចំនួន១០ ជា
ពិសេសគឺការគោរពអធិបតេយភាពនិងបូរណភាពដែនដី ដោះស្រាយជំលោះ
ដោយសន្តិវិធី។ លោកអះអាងថា គោលការណ៍ Bangdung ទាំងអស់គឺស្ថិតក្នុង
គោលនយោ បាយកិច្ចការបរទេសរបស់វៀតណាម  ដែលក្នុងនោះ វៀតណាម
ជានិច្ចកាល ផ្តល់អាទិភាពខ្ពស់ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រ
តិបត្តិការជាមួយ បណ្តាប្រទេសនៅអាស៊ី-អាហ្រ្វិក។ លោកឲ្យដឹងថែមទៀតថា
នៅតំបន់អាស៊ី អាគ្នេយ៍ វៀតណាមកំពុងរួមជាមួយបណ្តាប្រទេសអាស៊ាន​
សម្រេចការកសាង សហគមន៍អាស៊ាននាចុងឆ្នាំនេះ។

សន្និសីទជាន់ខ្ពស់ទ្វីបអាស៊ី- អាហ្រ្វិក២០១៥បានបើកជាផ្លូវការនៅឥណ្ឌូនេស៊ី - ảnh 2
ថ្នាក់ដឹកនាំនៃប្រួទេសនានាចូលរូមក្នុងសន្និសីទ (រូបថតៈBTC )


លោកមានប្រសាសន៍ថា៖

        “វៀតណាមកំពុងខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាព នាវាចរណ៍នៅសមុទ្រខាងកើត ជាផ្លូវផ្សាភ្ជាប់អាស៊ានជាមួយបណ្តាប្រទេសក្នុង នោះមានប្រទេសនៅទ្វីបអាហ្រ្វិកផង។ វៀតណាមស្វិតស្វាញអនុវត្តគោលជំហរ
ដោះ ស្រាយជំលោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាង ពេញលេញនូវ
សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) និងជម្រុញការសម្រេច “ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ឲ្យបាន
ចាប់ៗ”។

        នារសៀលថ្ងៃទី២២មេសា លោកប្រធានរដ្ឋវៀតណាមTruong Tan Sang បានទទួលជួបសន្ទនាជាមួយអនុប្រធានាធិបតីវេណេស៊ុយអេ ឡា លោក
Jorge Arreaza អនុប្រធានាធិបតី អង់ហ្គោឡា លោក Manuel Domingos Vicente និងរដ្ឋមន្ត្រីការបរទេសទុយនេស៊ីផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ