សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារបង្កើនការកសាងនិងពង្រឹងទំនុកទុកចិត្ត


សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារបង្កើនការកសាងនិងពង្រឹងទំនុកទុកចិត្ត - ảnh 1
សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារបង្កើនការកសាងនិងពង្រឹងទំនុកទុកចិត្ត (Image: VOV)

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ (EAS)
លើកទី ៩ ដែលបានប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ដំណើការជាន់ខ្ពស់អាស៊ីបូព៌ារបានក្លាយទៅជា ផ្នែកសំខាន់មួយក្នុងតំបន់ ក្នុងនោះ អាស៊ានកំពុងដើរតួនាទីស្នូល។ ក្នុងកាលៈទេសៈ ស្ថានភាពក្នុងតំបន់កំពុងប្រឈមមុខនឹងការសាកល្បងខាងសន្តិសុខប្រពៃណីនិង
ក្រៅ ប្រពៃណី​ ដូចជា  គ្រោះធម្មជាតិ អាសន្នរោគ បំរ៉ែបំរួលនៃអាកាសធាតុ បទល្មើស
ឆ្លង ដែន ជាដើម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ តំបន់អាស៊ីបូព៌ារ​ចាំបាច់ត្រូវមានទស្សនៈវិស័យយូរអង្វែងដើម្បីកសាងតំបន់សន្តិភាពស្ថិភាពនិង
អភិវឌ្ឍន៍មួយ។

“សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារគឺជាវេទិការជួបសន្ទនារបស់បណ្ដាថ្នាក់ដឹកនាំ។
ដោយហេតុនេះ បណ្ដាប្រទេសត្រូវបង្កើនការពិគ្រោះយោបល់ ការសន្ទនានិង
កិច្ចសហ ប្រតបត្តិការក្នុងបញ្ហាដែលទាក់ទិនដល់សន្តិភាពសន្តិសុខនិងការ
អភិវឌ្ឍន៍ក្នុងតំបន់ជាពិសេសគឺការកសាងនិងពង្រឹងទំនុកទុកចិត្តនិងការយោគ
យល់គ្នាទៅវិញទៅមក ក្នុងតំបន់។ យើងត្រូវបន្តខំប្រឹងប្រែងដើម្បីកសាងនិង
ចែករំលែកបណ្ដាការកំណត់ស្តង់ដាប្រតិបត្តិរួមក្នុងតំបន់ដោយឈរលើមូលដ្ឋាន
ប្រតិបត្តិតាមច្បាប់អន្តរជាតិនិង កិច្ចព្រមព្រៀងនានាដែលភាគីនានាទទួលបាន។
តាមនោះ ខ្ញុំគាំទ្របណ្ដាការផ្តើមគំនិត សំដៅបង្កើនកិច្ចសហប្រតិបត្តិការនិង
សន្តិសុខក្នុងតំបន់អាស៊ីបូព៌ារ ក្នុងនោះមានការផ្តើមគំនិតអំពីការកសាងក្រប
ខ័ណ្ឌសំរាប់ទំនាក់ទំនងនិងការប្រតិបត្តិរួមរវាងប្រទេស​ នានា។”

ស្តីអំពីបញ្ហាលើសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung  បានអះអាងជា
ថ្មីម្តងទៀតថា៖ សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍មិនត្រឹមតែជាផលប្រយោជន៍និងការយកចិត្តទុកដាក់រួម ប៉ុណ្ណោះ
ទេថែម ទាំង ប្រទេសនានាត្រូវជំរុញការខំប្រឹងប្រែងធានាការប្រតិបត្តិតាមច្បាប់
អន្តរជាតិ ទៀត ផង។ ក្នុងនោះ មានអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ ដោះស្រាយជំលោះដោយសន្តិវិធីមិនបើប្រាស់ឬគំរាមកំហែងប្រើប្រាស់
អំពើហឹង្សា អនុវត្តដ៏ត្រឹមត្រូវនិងម៉ត់ចត់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិការ
របស់ភាគីនានាលើ សមុទ្រខាងកើត (DOC) ជាពិសេសគឺការអនុវត្តមាត្រាទី ៥
របស់ DOC ស្តីអំពីការអត់ធ្មត់គ្មានទង្វើធ្វើស្ថានភាពដ៏ស្មុគស្មាញថែមទៀតព្រម
ទាំងពន្លឿនការចរចារជាពិតប្រាកដដើម្បីទទួលបានសេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិតំបន់សំរាប់ភាគីនានាលើ សមុទ្រខាងកើត  (COC) យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ