សន្និសីទដៃគូអភិវឌ្ឍន៍ជំនះពុះពារនូវផលវិបាកដោយគ្រាប់មីនក្រោយសង្គ្រាមនៅវៀតណាម

(VOVworld)-នាពេលរសៀលថ្ងៃទី២០តុលានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា
 ណែនាំទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះពុះពារនូវផលវិបាកដោយគ្រាប់មីន
ក្រោយ សង្គ្រាមនៅវៀតណាម។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រី
ក្រ សួងការពារប្រទេសបានសង្កត់ធ្ងន់ថា ជំនះពុះពារនូវផលវិបាកដោយគ្រាប់មីនដើម្បី
ជីវភាពរស់នៅសុខសាន្តត្រានរបស់ប្រជាជនជាគោលដៅនិងការប្តេជ្ញាយ៉ាងម៉ុតមាំ
របស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលវៀតណាមបាន
ផ្តោតការវិនិយោគប្រភពកម្លាំងពលំយ៉ាងធំធេងសម្រាប់សកម្មភាពបោសសំអាតគ្រាប់
 មីន។ រដ្ឋាភិបាលក៏បានអប់រំលើកកំពស់មនសិការអំពីគ្រោះថ្នាក់ដោយគ្រាប់មីន
សម្រាប់ប្រជាជននិងផ្សព្វផ្សាយទៅដល់សហគមន៍អន្តរជាតិអំពីការពិតជាក់ស្តែងនិង
រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយផលវិបាកដោយគ្រាប់មីន
ក្រោយសង្គ្រាមនៅវៀតណាម។​ក្នុងកិច្ចការនេះ វៀតណាមបាននិងកំពុងទទួលបាន
 ការគាំទ្រនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពពីសហគមន៍អន្តរជាតិ។
ក៏នាព្រឹកថ្ងៃដដែល កណៈកម្មាធិការបញ្ជាណែនាំទទួលបន្ទុកកម្មវិធីសកម្មភាពជាតិជំនះ
 ពុះពារនូវផលវិបាកដោយគ្រាប់មីនក្រោយសង្គ្រាមបានរៀបចំពិធីបើកឲ្យដំណើរការ
ទីស្នាក់ការមជ្ឈមណ្ឌលសកម្មភាពគ្រាប់មីនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ