សន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅអ៊ុយក្រែន


សន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅអ៊ុយក្រែន - ảnh 1
សន្និសីទតុមូលឯកភាពប្រជាជាតិលើក ទី ៣ នៅអ៊ុយក្រែន (Image: Vietnam+)

(VOVworld) – បន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់វិបត្តិក្នុងប្រទេស
នាថ្ងៃទី ២១​ ឧសភា អ៊ុយក្រែនបានដំណើរការសន្និសីទតុមូលឯកភាពប្រជាជាតិ
លើក ទី ៣ នៅទីក្រុង Nikolayev។ ថ្លែងមតិនៅសន្និសីទលើកនេះ អតីតប្រធានាធិបតី
អ៊ុយក្រែន លោក Leonid Kravchuk បានអះអាងថា៖ នៅមានបញ្ហាថ្មីដែលចំបាច់ត្រូវ
ពិភាក្សាដូចជា៖ ធ្វើយ៉ាងម៉េចដើម្បីបញ្ចប់ការខ្វែងគំនិតអំពើហឹង្សានិងប្រទេស
អ៊ុយក្រែនត្រូវបានឯកភាពនិងសន្តិភាព។ ថ្លែងមតិនៅសន្និសីទលើកនេះដែរតំណាង ពិសេសនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Wofgang
Ischinger បានចាត់ទុកថា៖ អនុស្សារណៈ យោគយល់គ្នារួមស្តីពីសន្តិភាពនិងសម្រុះ សម្រួលដែលរដ្ឋសភាអ៊ុយក្រែនបានអនុម័ត នាថ្ងៃទី ២០ ឧសភា គឺជាលទ្ធផលលំអិត ជាលើកដំបូងនៃការសន្ទនាប្រជាជនទាំងមូល។ លោក Ischinger បានអះអាងថា៖ នេះគឺជាភ័ស្តុតាងដែលសឲ្យឃើញថា៖ ការសន្ទនាជាតិបាននាំមកនូវផលប្រយោជន៍ ក្នុងកាលៈទេសៈដែលអ៊ុយក្រែនកំពុងឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី
២៥ ឧសភា ខាងមុខ ព្រមទាំង បានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនទាំងអស់ធានា
ចរិតលក្ខណៈប្រជាធិបតេយ្យសំរាប់ការបោះឆ្នោតនាពេលខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ