សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេ Ganga លើកទី ៨

(VOVWORLD) - សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេ មេគង្គ-ទន្លេ Ganga  (MGC) លើកទី ៨ ត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ សីហានៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន។ 
សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេ Ganga លើកទី ៨  - ảnh 1 សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេ Ganga លើកទី ៨ 

(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេ មេគង្គ-ទន្លេ Ganga  (MGC) លើកទី ៨ ត្រូវបានរៀបចំឡើងនាថ្ងៃទី ៧ សីហានៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន។ អង្គសន្និសីទទាំងឡាយបានពិនិត្យឡើងវិញស្ថានភាពនៃ ការអនុវត្តផែនការធ្វើសកម្មភាពមេគង្គ-ទន្លេ Ganga ដំណាក់កាល ២០១៦-២០១៨ ហើយពិភាក្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ បណ្ដា រដ្ឋមន្ត្រីបានឯកភាពជំរុញយ៉ាងឆាប់រហ័សការអនុវត្តគំរោងការណ៍សកម្មភាពសហប្រតិ បត្តិការជាក់ស្តែងលើវិស័យអាទិភាពដូចជា៖ កសិកម្ម ទេសចរណ៍ វប្បធម៌និង គមនាគមន៍។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីស្រាវជ្រាវបើកទូលាយសហប្រតិបត្តិការ លើវិស័យថ្មីដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងពង្រីកនូវសក្តានុភាពពាណិជ្ជកម្ម វិនិយោគររវាងបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គនិងឥណ្ឌា។ បញ្ចប់សន្និសីទ បណ្ដា រដ្ឋមន្ត្រីការបរទេសបានអនុម័តលើសេចក្តីថ្លែងការណ៍រួមហើយឯកភាពនឹងរៀបចំ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេ Ganges លើកទី ៩ នៅសឹង្ហបុរីឆ្នាំ ២០១៨៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ