សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានអនុម័តលើ​សេចក្តីថ្លែងការណ៍ទីក្រុង​​ Ha Long

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែតុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានបើកជាផ្លូវការ។

ក្នុងឱកាសនេះ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានអនុម័តលើ “សេចក្តីថ្លែងការណ៍ទីក្រុង Ha Long ស្តីពីសកម្មភាពឆាប់បំផុតក្នុងការគ្រប់គ្រងគ្រោះធម្មជាតិរបស់អាស៊ាន” រួមមានខ្លឹមសារសំខាន់ៗចំនួន៣ ៖ ព័ត៌មានអំពីហានិភ័យ ការព្យាករណ៍ និងប្រព័ន្ធព្រមានជាមុន; ការរៀបចំផែនការ ប្រតិបត្តិការ និងការអនុវត្ត ជំរុញប្រភពធនធានហិរញ្ញវត្ថុដែលបានរៀបចំទុកជាមុនសម្រាប់ការឆ្លើយតបបន្ទាន់។

សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានអនុម័តលើ​សេចក្តីថ្លែងការណ៍ទីក្រុង​​ Ha Long - ảnh 1រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ានបានថតរូបអនុស្សាវរីយ៍ក្នុងសន្និសីទ។ រូបថត៖ Van Duc/TTXVN

នេះជាគំនិតផ្តួចផ្តើមដែលវៀតណាមបានស្នើឡើង រួមចំណែកបង្កើតសញ្ញាសម្គាល់របស់វៀតណាមក្នុងឆ្នាំជាប្រធានគណៈកម្មាធិការអាស៊ាន ក្នុងការគ្រប់គ្រងគ្រោះធម្មជាតិ។ លោក Muhd Harrith Rahidi នាយកមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិប្រ៊ុយណេ បានធ្វើអត្ថាធិប្បាយថា៖        “នាពេលកន្លងទៅ វៀតណាមបានកាន់តួនាទីជាប្រធានក្នុងកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងបានបង្ហាញពីតួនាទីឈានមុខគេដោយអនុវត្តសកម្មភាពជាច្រើនដែលទទួលបានលទ្ធផលវិជ្ជមាន។ យើងនឹងបន្តអនុវត្តន៍គំនិតផ្តួចផ្តើមដ៏ល្អដែលវៀតណាមបានអនុវត្តន៍ ដើម្បីឲ្យប្រទេសនានាអាចរួមដៃគ្នាធ្វើសកម្មភាពទាន់ពេលវេលា និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ”។

ក្រៅពីការអនុម័តជាផ្លូវការលើសេចក្តីថ្លែងការណ៍ទីក្រុង Ha Long សន្និសីទក៏បានពិភាក្សាលើខ្លឹមសារជាច្រើន រួមមាន៖ ការតំរង់ទិសធ្វើសកម្មភាពនាពេលអនាគតសម្រាប់ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្តីពីជំនួយមនុស្សធម៌សម្រាប់គ្រោះធម្មជាតិ (មជ្ឈមណ្ឌល AHA); កត់សម្គាល់សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីភាពធន់ប្រកបដោយនិរន្តរភាព ដែលត្រូវបានបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទេសឥណ្ឌូនេស៊ី; ធ្វើបច្ចុប្បន្នភាពស្ថានភាពជំនួយមនុស្សធម៌អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ