សន្និសីទទូទាំងប្រទេសបូកសរុបការងារបោះឆ្នោត

(VOVworld)-នាព្រឹកថ្ងៃទី១៨កក្កដា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាជាតិរៀបចំ​ការ
បោះឆ្នោតបានរៀបចំសន្និសីទទូទាំងប្រទេសស្តីពីការបូកសរុបការងារបោះ ឆ្នោត
សំដៅវាយតម្លៃពេញលេញនូវការបោះឆ្នោតសមាជិក សមាជិការសភា នីតិកាលទី
១៤និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតអាណត្តិ២០១៦-២០២១។

        នៅក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម​និងជាប្រធានក្រុមប្រឹក្សាជាតិ​រៀប
ចំការបោះឆ្នោត លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ទៅលើ ជោគជ័យ
នៃការបោះឆ្នោតដែលពោរពេញដោយអត្ថន័យសំខាន់ ក្នុងការអនុវត្ត សេចក្តីសម្រេច
ចិត្តលើកទី១២របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់អាណត្តិទាំង
មូលនិងក្នុងឆ្នាំ២០១៦។​

សន្និសីទទូទាំងប្រទេសបូកសរុបការងារបោះឆ្នោត - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំ


        អញ្ជើញចូលរួមក្នុងសន្និសីទនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការបោះឆ្នោត សមាជិក
សមាជិការសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦ -២០២១នា
ថ្ងៃទី២២ឧសភាកន្លងទៅ។​លោកមានប្រសាសន៍ថា៖

“រចនាសម្ព័ន្ធ សមាសភាពសមាជិកសមាជិការបានឆ្លុះបញ្ចាំងជាសារវ័ន្ត ភាពជា
តំណាងរបស់ប្រជាជនគ្រប់ស្រទាប់ គុណភាពរបស់សមាជិកសមាជិការត្រូវបាន
លើកកំពស់​ ហើយអត្រាសមាជិកាសភា ជនជាតិភាគតិច និងអ្នកមាន សមត្ថភាព
មានការកើនឡើងខ្ពស់ជាងអាណត្តិមុន។​ការបោះឆ្នោតបានប្រព្រឹត្តទៅក្នុង បរិយា
កាសប្រជាធិបតេយ្យ ត្រឹមត្រូវតាមច្បាប់ សុវត្ថិភាព និងជាវគ្គធ្វើសកម្មភាព នយោ
បាយយ៉ាងជ្រាលជ្រៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំង មូល។
ជោគជ័យលើកនេះ ជាថ្មីម្តងទៀតអះអាងនូវមនសិការនយោបាយ ស្មារតី ទទួល
ខុសត្រូវ និងសម្តែងនូវទំនុកទុកចិត្តរបស់ប្រជាជនទៅលើការដឹកនាំរបស់ បក្ស
ការគ្រប់គ្រងរបស់រដ្ឋ និងអះអាងសិទ្ធិជាម្ចាស់របស់ប្រជាជននិងស្មារតី សាមគ្គីជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ