សន្និសីទបណ្ដាប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤ចេញសេចក្ដីថ្លែងការណ៍រួមទីក្រុងហូជីមិញ

សន្និសីទបណ្ដាប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤ចេញសេចក្ដីថ្លែងការណ៍រួមទីក្រុងហូជីមិញ - ảnh 1
សន្និសីទបណ្ដាប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤ចេញសេចក្ដីថ្លែងការណ៍រួមទីក្រុងហូជីមិញ

(VOV)_ក្រោយរយៈពេលមួយថ្ងៃធ្វើការ នារសៀលថ្ងៃទី១មេសា សន្និសីទប្រ
ធានតុលាការ បណ្ដាប្រទេសអាស៊ាន លើកទី៤ បានឯកភាព និងចុះហត្ថលេខាលើ
សេចក្ដីថ្លែងការណ៍រួមស្ដីអំពីលទ្ធផលធ្វើការនៃសន្និសីទ។ សេចក្ដីថ្លែងការណ៍នេះ
បានអះអាងនូវការស្រុះចិត្តគំនិត របស់ប្រធាន​តុលាកា​របណ្ដាប្រទេសអាស៊ាន ចំ
ពោះគោលដៅកំណើនសហប្រតិបត្តិការយុត្តិធម៌រវាងតុលាការបណ្ដាប្រទេស​អា
ស៊ាន ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង Boracay2015។ ក្រុមប្រឹក្សាប្រធានតុលា
ការបណ្ដាប្រទេសអាស៊ាន បានឯកភាព និងប្រកាសអំពីខ្លឹមសារចំនួន៧ ​ដែលក្នុង
នោះ បានឯកភាពផ្លាស់ប្តូរឈ្មោះ៖ សន្និសីទប្រធានតុលាការបណ្ដា​ប្រទេសអាស៊ាន
 ក្លាយទៅជាក្រុមប្រឹក្សាតុលាការអាស៊ាន ( CACJ)។ ក្រុមប្រឹក្សាប្រធានតុលាការអា
ស៊ាន បានឯកភាពអំពីបែបបទភាវូបនីយកម្ម CACJ បង្កើតមូលដ្ឋានសំរាប់ទំនាក់ទំ
នងសហប្រតិបត្តិការយូរអង្វេង ស្ថិរភាព និង​និរន្តរភាពរវាងតុលាការបណ្ដាប្រទេស
អាស៊ាន។ អង្គសន្និសីទក៏បានឯកភាព​អនុវត្តជំហានសំខាន់ៗ ដើម្បីអាស៊ានទទួល
ស្គាល់ CACJផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ