សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ប្រារព្ធឡើង

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ប្រារព្ធឡើង - ảnh 1
ទីក្រុង Nha Trang ទទួលស្វាគមន៍ព្រឹត្តិការណ៍ APEC ២០១៧ (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី១៨ កុម្ភៈដល់ថ្ងៃទី៣ មិនា នៅទីក្រុង Nha Trang ភាគ កណ្ដាលវៀតណាម ប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM) លើកទី១ និង
កិច្ចប្រជុំទាក់ទិននានា។បណ្ដាសន្និសីទលើកនេះមានអត្ថន័យសំខាន់ ដោយចាប់
ផ្ដើមឲ្យឆ្នាំ APEC វៀតណាម២០១៧ ក៏ដូចជាការងារត្រៀមរៀបចំឲ្យសប្ដាហ៍ជាន់
ខ្ពស់ដែលនឹងត្រូវបានរៀបចំឡើងនាខែវិច្ឆិកាខាងមុខនៅទីក្រុង Da Nang ផងដែរ។
តំណាងចំនួន១ពាន់៩រយនាក់មកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១ ក្រុម
ប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC ក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ច
ប៉ាស៊ីហ្វិក ព្រមទាំងអង្គការអន្តរជាតិនិងតំបន់ នឹងអញ្ជើញចូលរួមសន្និសីទ SOM
 និងកិច្ចប្រជុំទាក់ទិននានា។
ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមដៃពូនជ្រុំអនាគតរួម” សន្និសីទ
 SOM និងកិច្ចប្រជុំទាក់ទិននានាលើកនេះ នឹងពិភាគ្សាហើយអនុម័តលើអាទិភាព
នានា នៃកិច្ចសហប្រតិបតិ្តការ APEC ឆ្នាំ២០១៧។បណ្ដាសមាជិក APEC សុទ្ធតែ
ចែក រំលែកការប្ដេជ្ញាចិត្តជាមួយម្ចាស់ផ្ទះវៀតណាម ក្នុងការបន្តជំរុញកិច្ចសហ
ប្រតិបតិ្ត ការ APEC រួមចំណែកពង្រឹងកំណើននិងតភ្ជាប់សេដ្ឋកិច្ចនៅតំបន់អាស៊ី-
ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ