សន្និសីទរដ្ឋមន្ត្រីTPP នៅអាមេរិកត្រូវអូសបន្លាយបន្ថែម

(VOV)_នាថ្ងៃទី៣ តុលា​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសនានាដែល​បាន
ចូលរួមការចរចារ ស្ដីពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វីក ​ បានសម្រេចអូស​បន្លាយ
បន្ថែមរយៈពេល១ថ្ងៃ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Atlanta ភាគខាង​ត្បូង​អាមេ
រិក ដល់ថ្ងៃទី៤ តុលា (តាមម៉ោងអាំមេរិក)។ នេះគឺជាការខំ​ប្រឹងប្រែង​​មួយ​ក្នុងចំ
ណោមការខំប្រឹងប្រែងរបស់ប្រទេសទាំង១២ ហើយបង្ហាញ​នូវការប្តេជ្ញា​ខ្ពស់ 
ដើម្បីសម្រេចការចរចារនេះក្នុងឆ្នាំ ២០១៥។ មជ្ឈដ្ឋានអ្នកវិភាគបានអោយ​ដឹងថា៖ ប្រសិនបើ សន្និសីទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃបណ្ដាប្រ​ទេសចូល
រួម​ការចរចារ TPP នេះ នៅទីក្រុង Atlanta មិនទទួលបានការព្រម​ព្រៀង​ចុង
ក្រោយ​ក្តី​ ​ប៉ុន្តែដំណើការចរចារ TPP ក៏អាចសម្រេចក្នុងឆ្នាំនេះ​ ក្នុងពេលដែល
អ្នកចរចារ​ទាំងនេះជួបជុំគ្នាទៀត នៅខាងក្រៅសន្និសីទកំពូល ​វេទិការសហ
ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (APEC ) នឹងប្រព្រឹត្តទៅ​នាខែវិច្ឆកា ខាង
មុខ​ នៅ​ហ្វីលីពីន៕

 

សន្និសីទរដ្ឋមន្ត្រីTPP  នៅអាមេរិកត្រូវអូសបន្លាយបន្ថែម - ảnh 1
សន្និសីទរដ្ឋមន្ត្រីTPP នៅអាមេរិកត្រូវអូសបន្លាយបន្ថែម

ប្រតិកម្មទៅវិញ

ផ្សេងៗ