សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)

(VOVworld) – នាថ្ងៃទី ៤ មិនា សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិក
តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានប្រព្រឹត្តទៅ នៅទីក្រុង Brussels បែលហ្ស៊ីក។ ក្នុង
សន្និសីទលើកនេះ បណ្ដារដ្ឋមន្ត្រីបានពិភាក្សាអំពីរាល់វិធានការទប់ទល់នឹងវិបត្តិប្រាក់
បំណុលសាធារណៈនិងស្ថានភាពអស្ថិរភាពនៅអ៊ីតាលី។ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ក៏បានពិនិត្យមើល ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារបស់អេស្ប៉ាញឡើងវិញ។
ទន្ទឹមនឹងនោះ​គេបានពិភាក្សាអំពីស្តង់ដា ដែលអាចអនុវត្តចំពោះបណ្ដាប្រទេសជា
សមាជិក EU នាឆ្នាំងខាមុខ រហូតដល់ពេលណា យន្តការស្ថិរភាពអឺរ៉ុបត្រូវបានអនុម័ត។
ក្នុងព្រឹត្តិការ ទាក់ទិនមួយទៀត នាថ្ងៃទី ៤ មិនា ឡាតវីបានដាក់ពាក្យសូមចូលរួម តំបន់
ចាយប្រាក់អឺរ៉ូ នាឆ្នាំ ២០១៤ ជាផ្លូវការ ដោយមិនអើពើដល់វិបត្តិប្រាក់ បំណុលសាធារណៈ ដែលកំពុងប្រព្រឹត្តទៅដ៏ធ្ងន់ធ្ងក្នុងតំបន់ Eurozone នាបច្ចុប្បន្ននេះ៕

សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) - ảnh 1
វិបត្តិប្រាក់បំណុលសាធារណៈ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ