សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានប្រារព្ធនៅឡាវ

សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានប្រារព្ធនៅឡាវ - ảnh 1
រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ានទាំង១០ចូលរួមសម័យប្រជុំពេញអង្គរ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ សន្និសីទ
រដ្ឋមន្រ្តីការបរទេសនៃសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៩
 (AMM-៤៩) បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ
ប្រទេសសមាជិកអាស៊ានទាំង១០និងអគ្គលេខាធិការអាស៊ាន។ក្រោមប្រធានបទ
“នាំទស្សនៈវិស័យឲ្យក្លាយទៅជាការពិតដើម្បីសហគមន៍អាស៊ានសកម្មមួយ”
សន្និសីទបានផ្ដោតការពិភាគ្សាទៅលើខ្លឹមសារសំខាន់ចំនួន៥រួមមាន៖ វិធានការ
ពង្រឹងសាមគ្គីភាព ឯកភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន អនុវត្តន៍ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ លើកកំពស់ប្រសិទ្ធិភាពនៃក្បាល់ម៉ាស៊ីនសហ
ប្រតិបតិ្តការរវាងអាស៊ានជាមួយដៃគូនិងផ្លាស់ប្ដូរមតិអំពីស្ថានភាពនៅតំបន់និង
អន្តរជាតិ។
នៅសន្និសីទលើកនេះ ប្រទេសអាស៊ានទាំងអស់បានសន្យាលើការប្ដេជ្ញាចិត្ត
និងខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធិភាពនូវ
ទស្សនៈវិស័យឆ្នាំ២០២៥ និងផែនការរួមនានាឆ្នោះទៅសហគមន៍អាស៊ានមួយ
ដែលកាន់ តែតភ្ជាប់យ៉ាងស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងធ្វើសកម្មភាព
ដោយឈរ លើច្បាប់និងយកប្រជាពលរដ្ឋធ្វើមជ្ឈមណ្ឌល។ពិភាគ្សាអំពីស្ថានភាព
នៅតំបន់ និងអន្តរជាតិ បណ្ដារដ្ឋមន្រ្តីបានផ្លាស់ប្ដូរមតិអំពីបញ្ហាជាច្រើនដែលភាគី
ទាំងអស់ យកចិត្តទុកដាក់ដូចគ្នាដូចជា បញ្ហាឧបទ្វីបកូរ៉េ មជ្ឈឹមបូព៌ា សមុទ្រខាង
កើត ប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស ជនចំណាកស្រុក បទល្មើសឆ្លងដែន
សន្តិសុខសមុទ្រនិងបម្រែបម្រួលអាកាសធាតុ។ស្ដីអំពីបញ្ហាសមុទ្រខាងកើត
រដ្ឋមន្រ្តីទាំង អស់គ្នាបានអះអាងលើគោលជំហរមុនក៏ដូចជាក្រោយអំពីការដោះ
ស្រាយជំលោះដោយសន្តិវិធនិងឈរលើច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាម
កំហែងប្រើប្រាស់ អំពើហឹង្សា មិនដាក់ពង្រាយយោធា ក៏ដូចជាមិនមានសកម្មភាព
ដែលធ្វើឲ្យភាព តានតឹងកើនឡើងនៅតំបន់សមុទ្រនេះផងដែរ។បណ្ដារដ្ឋមន្រ្តីក៏
បានឯកភាពថា ចាំបាច់ត្រូវទទួលបានការរីកចំរើនជាក់ស្ដែងក្នុងការអនុវត្តន៍
សេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីទាក់ទិននានានៅសមុទ្រខាង
កើត (DOC) និងកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យឆាប់រហ័ស។
សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានប្រារព្ធនៅឡាវ - ảnh 2
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh នៅ
សម័យប្រុជុំពេញអង្គរ (រូបថត៖TTXVN)

នៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត
ណាមលោក Pham Binh Minh បានចែករំលែកអំពីសារសំខាន់នៃការរក្សាសាមគ្គី
ភាព ឯកភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថា
ប្រទេសសមាជិកទាំងអស់គប្បីលើកកំពស់មនសិការសហគមន៍និងផ្សាភ្ជាប់យ៉ាង
សម ស្របនូវផលប្រយោជន៍ជាតិជាមួយផលប្រយោជន៍រួមរបស់អាស៊ាន។លោក
 Pham Binh Minh ក៏បានសង្កត់ធ្ងន់លើសារសំខាន់របស់សមុទ្រខាងកើតចំពោះ
ប្រទេសនៅក្នុងនិងក្រៅតំបន់ ហើយអះអាងនូវតួនាទីសំខាន់របស់អាស៊ានក្នុង
ការបង្កបរិយាកាសងាយស្រួលដើម្បីប្រទេសទាក់ទិននានាដោះស្រាយជំលោះឲ្យ
សមស្របទៅនឹងច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ