សន្នសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦បានបញ្ចប់នៅទីក្រុងភ្នំពេញ

សន្នសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦បានបញ្ចប់នៅទីក្រុងភ្នំពេញ - ảnh 1
គណៈប្រតិភូវៀតណាមនៅក្នុងសន្នសិទ
 (រូបថតៈ vov.vn)


(VOVworld)-នាថ្ងៃទី ២៩ឧសភា សន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦
(ADMM-6)បានបញ្ចប់នៅកម្ពុជាដោយបានអនុម័តលើឯកសារសំខាន់ចំនួនពីររួម
មាន ឯកសារទស្សនាទានពិនិត្យមើលរយៈពេលរៀបចំសន្និសិទរដ្ឋមន្រ្តីការពារ

ជាតិអាស៊ានបើកទូលាយ(ADMM+) និងសេចក្តីថ្លែងការណ៌រួមអំពី ការបង្កើន
ឯកភាពរបស់អាស៊ាន ដើម្បីសហគមន៍មួយដែលមាន សុខដុមនីយកម្មនិងសន្តិ
សុខ ។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៌ Phung Quang Thanh រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃក្រសួង ការពារប្រទេសវៀតណាម បានលើកច្បាស់ពីការវាយតម្លៃនិងទស្សនៈរបស់វៀត ណាមអំពីបណ្តាបញ្ហាការពារជាតិ សន្តិសុខនៅតំបន់និងលើពិភពលោក។ នាយ
ឧត្តមសេនីយ៌ Phung Quang Thanh ថ្លែងថា៖ “បញ្ហាជំលោះអធិបតេយ្យភាពលើ
សមុទ្រខាងកើតជាការពិតជាក់ស្តែងដែលយើងមិនបាច់គេចវេសទេពីព្រោះបញ្ហា នេះកើតឡើងនៅតំបន់អាស៊ី អាគ្នេយ៌ និង ជំលោះនេះគឺរវាងបណ្តាប្រទេសអា
ស៊ានជាមួយគ្នា និងរវាងប្រទេសអាស៊ានមួយចំនួនជាមួយបណ្តាប្រទេសក្រៅអា
ស៊ាន”។

សន្នសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦បានបញ្ចប់នៅទីក្រុងភ្នំពេញ - ảnh 2
ទិដ្ឋភាពនៃសន្និសិទ
(រូបថតៈvov.vn)


        រដ្ឋមន្រ្តីការពារជាតិវៀតណាមក៏អះអាងថាបណ្តាប្រទេសអាស៊ានត្រូវប្តេជ្ញា
ចិត្ត រក្សាបរិយាកាស សន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៌ដើម្បីកសាង សហគមន៌នយោបាយ សន្តិសុខក្នុងឆ្នាំ២០១៥។ ដើម្បីអនុវត្តគោលដៅនេះ នាយ
ឧត្តមសេនីយ៌ Phung Quang Thanh ចាត់ទុកថា ភាគីនានាត្រូវនឹងនចិត្តដំណើការ ការចរចារដោយសន្តិវិធី ដើម្បីដោះស្រាយរាល់ជំលោះលើសមុទ្រដោយច្បាប់អន្តរ
ជាតិក្នុងនោះមាន អនុសញ្ញា អ.ស.ប អំពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS 1982)
។ ចំពោះមុខ ភាគីនានាត្រូវអនុវត្ត យ៉ាងគ្រប់គ្រាន់ប្រកបដោយមានប្រសិទ្ធភាពនូវ
ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC)ដែលបានចុះហត្ថលេខា
រវាងបណ្តាប្រទេសអាស៊ាន និងចិន និងឈានដល់កសាង ក្រមសិលធម៌នៃបញ្ហា
សមុទ្រខាងកើត (COC)។ ទន្ទឹមនឹងនោះ បណ្តាប្រទេសត្រូវកសាងទំនុកទុកចិត្ត
បង្ការជំលោះ ដោយការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ក៏ដូចជា ពហុភាគីក្នុងយន្តការ ADMM និង ADMM+។

សន្នសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី៦បានបញ្ចប់នៅទីក្រុងភ្នំពេញ - ảnh 3
រដ្ឋមន្រ្តីការពារប្រទេសវៀតណាម Phung Quang
Thanh រួមជាមួយសមភាគីអាស៊ានចុះហត្ថលេខាលើ
សេចក្តីថ្លែងការរួម(រូបថតៈChihung/vietnam+)

       
      បញ្ចប់សន្និសិទ បណ្តារដ្ឋនមន្ត្រីបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួម ក្នុង នោះអះអាងពីគោលបំណង ចង់បង្កើនថែមទៀតតួនាទីរបស់ ADMM និង ADMM+ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការទាក់ទងរវាងអាស៊ានជាមួយ បណ្តាប្រទេសជាដៃគូរអំពីបណ្តាបញ្ហាដូចជា យុទ្ធសាស្រ្តការពារជាតិនិងសន្តិសុខ ដែលជះឥទ្ធិពលដល់តំបន់ជាដើម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ