សន្និសីទលើកសរសើរជនពិការ កុមារកំព្រា និងម្ចាស់ឧបត្ថម្ភឆ្នើមទូទាំងប្រទេសលើកទី៦

(VOVWORLD) - តំណាងចំនួន ៣៦៨ នាក់ ដែលជាជនពិការ កុមារកំព្រា និងអ្នកឧបត្ថម្ភ ដែលជាគំរូឆ្នើមមកពីទូទាំងប្រទេសក្នុងវិស័យផ្សេងៗ បានចូលរួមក្នុង "សន្និសីទលើកសរសើរជនពិការ កុមារកំព្រា និងម្ចាស់ឧបត្ថម្ភទូទាំងប្រទេសលើកទី ៦” និងកម្មវិធី “បេះដូងមួយ-ពិភពលោកមួយ” លើកទី១៩។ 
សន្និសីទលើកសរសើរជនពិការ កុមារកំព្រា និងម្ចាស់ឧបត្ថម្ភឆ្នើមទូទាំងប្រទេសលើកទី៦ - ảnh 1ទិដ្ឋភាពសន្និសីទ (រូបថត៖ VOV)

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមេសា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Trong Dam ប្រធានមជ្ឈឹមសមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាមបានឲ្យដឹងថា៖ “នេះជាសកម្មភាពដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកជំរុញស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ឆន្ទៈឈានឡើង ក៏ដូចជាសេចក្តីស្រឡាញ់រាប់អានរបស់មនុស្សក្នុងជីវិត។ វាជាសកម្មភាពជាក់ស្តែងដែលរួមចំណែកក្នុងការរីកសាយភាយគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងចលនាសិក្សា និងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ។ ចូលរួមចំណែកក្នុងការកៀរគរធនធានសង្គម ដើម្បីកែលំអរនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្តិចម្តងៗ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខសង្គម សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា និងសមធម៌ ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយនៅឡើយ”។

ក្នុងឱកាសនេះ សមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាមទទួលបានថវិកាជាង ១៩,៨ ពាន់លានដុង (ជិត ៨០០ ពាន់ដុល្លារអាមេរិក) ពីអង្គការ បុគ្គល និងសប្បុរសជនដើម្បីបន្តជួយជនពិការ   កុមារកំព្រា និងក្រុមជួបការលំបាកផ្សេងទៀតក្នុងសង្គមជំនះការលំបាក និងធ្វើសម្របខ្លួនទៅក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ