សន្និសីទស្តីពីសន្តិសុខអន្តរជាតិម៉ូស្គូឆ្នាំ២០១៩- ចិននឹងសហការជាមួយរុស្ស៊ីដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខ

(VOVWORLD) -    នាថ្ងៃទី ២៥ ខែមេសា សមាជិកក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការពារជាតិចិនលោក  Wei Fenghe បានឲ្យដឹងថា ប្រទេសចិននឹងរួមសហការជាមួយរុស្ស៊ីក្នុងគម្រោងយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ព្រមទាំងបង្កើនសមត្ថភាពសហការគ្នាទប់ទល់នឹងការគំរាមកំហែងនិងបញ្ហាប្រឈមផ្នែកសុវត្ថិភាពផងដែរ។
សន្និសីទស្តីពីសន្តិសុខអន្តរជាតិម៉ូស្គូឆ្នាំ២០១៩- ចិននឹងសហការជាមួយរុស្ស៊ីដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខ - ảnh 1 សន្និសីទស្តីពីសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៨ (MCIS-8) នៅទីក្រុងម៉ូស្គូឆ្នាំ២០១៩

ថ្លែងនៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិម៉ូស្គូលើកទី ៨ (MCIS-8) លោក Wei Fenghua បានប្រសាសន៍ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងចិនកំពុងរីកច្រើននៅកម្រិតខ្ពស់ ហើយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅនិងរឹងមាំផងដែរ។ លោកបន្តទៀតថាកងទ័ពចិនបានគាំទ្រចំពោះនិយមន័យថ្មីស្តីពីសន្តិសុខរួម គ្រប់ជ្រុងជ្រោយ និងនិរន្តភាព ព្រមទាំងលើកកម្ពស់ការកសាងទំនាក់ទំនងតាមបែបថ្មីមួយ រវាងកងទ័ព ក៏ដូចជាការទទួលខុសត្រូវរួមគ្នាចំពោះបេសកកម្មអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍយន្តការសន្តិសុខនិងរក្សាយ៉ាងខ្ជាប់ខ្ជួននូវសុវត្ថិភាពនិងស្ថិរភាពនៅលើសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ