សន្និសីទសារព័ត៌មានជូនដំណឹងអំពីសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ក្រុងនានា
(VOVWORLD) - រដ្ឋមន្រ្តី ថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាល និងប្រធានគណកម្មាធិការខេត្ត ក្រុងនានាចាំបាច់ត្រូវកសាង ចេញផ្សាយកម្មវិធី ផែនការធ្វើសកម្មភាព មុនថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តទាំងឡាយ។
លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល (រូបថត៖ nhandan.com.vn) |
នាព្រឹកថ្ងៃទី ៤ ខែមករានៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានប្រកាសសេចក្ដីសម្រេចចិត្តលេខ ០១ ស្ដីពី ភារកិច្ច ដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ ២០២១និងសេចក្ដីសម្រេចចិត្តលេខ ០២ ស្ដីពីការបន្តអនុវត្តភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីកែលំអបរិយាកាសធុរកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិឆ្នាំ ២០២១ ។ អញ្ជើញថ្លែងនៅទីនេះ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលបានឲ្យដឹងថា៖ “រដ្ឋមន្រ្តី ថ្នាក់ដឹកនាំស្ថាប័នរដ្ឋាភិបាល និងប្រធានគណកម្មាធិការខេត្ត ក្រុងនានាចាំបាច់ត្រូវកសាង ចេញផ្សាយកម្មវិធី ផែនការធ្វើសកម្មភាព មុនថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ០១។ ទន្ទឹមនឹងនេះ សេចក្ដីសម្រេចិត្តលេខ ០២ ក៏បានលើកឡើងនូវ សារលិខិតរបស់លោកនាយករដ្ឋមន្រ្តីថា ការកែលំអបរិយាកាសធុរកិច្ច ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ គឺជាភារកិច្ចស្នូលជាប្រចាំ។ ដូច្នេះហើយ យើងគប្បីបន្តអនុវត្តន៍យ៉ាងខ្លាំងនូវការធ្វើកំណែទម្រង់ ជាពិសេសគឺការកាត់បន្ថយបទបញ្ញត្តិ និងកាត់បន្ថយប្រាក់ចំណាយផ្លូវការនិងក្រៅផ្លូវការផងដែរ”៕