សន្និសីទសារព័ត៌មានប្រកាសថា វាលស្រែពាង XiengKhoang របស់ឡាវគឺជា បេតិកភណ្ឌពិភពលោក

(VOVWORLD) -  នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍ឡាវបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសថា "វាលស្រែពាង Xieng Khoang" របស់ឡាវ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកចំណុះអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
សន្និសីទសារព័ត៌មានប្រកាសថា វាលស្រែពាង XiengKhoang របស់ឡាវគឺជា បេតិកភណ្ឌពិភពលោក - ảnh 1សន្និសីទសារព័ត៌មានប្រកាសថា "វាលស្រែពាង Xieng Khoang" របស់ឡាវត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។

នៅក្នុងសន្និសីទសារព័ត៌មាននេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍ ឡាវលោក Bosengkham Vongdala  បានឲ្យដឹងថានៅសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំណុះអង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ១០ ខែកក្កដានៅទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានការចូលរួមពីប្រទេសជាសមាជិកចំនួន ២១ ហើយប្រទេសឡាវត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាប្រទេសសង្កេតការណ៍   នោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចេញសេចក្តីសម្រេចជាផ្លូវការស្តីពីការទទួលស្គាល់  "វាលស្រែពាង Xieng Khoang របស់ឡាវគឺជាបេតិកភណ្ឌពិភពលោកនាថ្ងៃទី ៦ ខែកក្កដាកន្លងទៅ ដោយមានការឯកភាពរបស់ប្រទេសជាសមាជិកទាំង ២១ ផងដែរ។  ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Bosengkham Vongdala បានសម្តែងនូវអំណរគុណដល់បណ្តាប្រទេសនិងអ្នកជំនាញអន្ដរជាតិ ដែលបានជួយគាំទ្រនិងអមដំណើរជាមួយឡាវក្នុងការសិក្សាស្រាវជ្រាវ និងសុក្រឹត្យមូលដ្ឋាននៃទិន្នន័យអំពីវាលស្រែពាងនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ