សន្និសីទអនាគតអាស៊ី ៖ វៀតណាមស្នើឲ្យអាស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងរក្សាវិបុលភាពក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ២៦ ឧសភា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពីអនាគតអាស៊ីនៅទីក្រុងតូក្យូ (ប្រទេសជប៉ុន)។

សន្និសីទអនាគតអាស៊ី ៖ វៀតណាមស្នើឲ្យអាស៊ីពង្រឹងកិច្ចសហប្រតិបត្តិការនិងរក្សាវិបុលភាពក្នុងតំបន់ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីអនាគតអាស៊ីលើកទី ២៧ នៅទីក្រុងតូក្យូ (ជប៉ុន)  (រូបថត: Bui Hung)

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានលើកឡើងនូវសំណើសំខាន់ៗមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាវិបុលភាពក្នុងកម្រិតតំបន់ និងពិភពលោក ព្រមទាំងលើកកំពស់តួនាទីរបស់អាស៊ី។ ជាបឋម តំបន់ចាំបាច់ត្រូវពង្រឹងការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ និងវិបុលភាព ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការយល់ដឹង ទំនុកចិត្ត និងការទទួលខុសត្រូវ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ចាំបាច់ត្រូវដោះស្រាយជម្លោះ និងការខ្វែងគំនិតដោយសន្តិវិធី គោរពច្បាប់ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចែករំលែកថា វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងស្និទ្ធស្នាលជាមួយបរិស្ថាន។ វៀតណាមតែងតែកំណត់យកប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។ ដោយមានបំណងចង់កសាងបរិយាកាសសន្តិភាព ស្ថិរភាពនៅអាស៊ី និងជុំវិញពិភពលោក វៀតណាមដើរតាមគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនង ចូលរួមសមាហរណកម្មដោយម្ចាស់ការ   និងជំរុញពហុភាគីនិយម។ វៀតណាមបន្តជាមិត្ត ជាដៃគូដែលអាចទុកចិត្តបានជាមួយបណ្តាប្រទេសជុំវិញពិភពលោក ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ