សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧


សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧ - ảnh 1
សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧ (VNA)

(VOVworld) – «សប្តាហ៍ទេសចរណ៍ខេត្ត Dong Thap ឆ្នាំ ២០១៧» បានបើក ជាផ្លូវការ
 នាយប់ថ្ងៃទី ៧ មករា នៅទីក្រុង  Sa Dec ខេត្ត Dong Thap ភាគ ខាងត្បូងវៀតណាម។
 សប្តាហ៍ទេសចរណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី​ ៧ ដល់ទី ១៤ មករា ឆ្នាំ ២០១៧ ដែលនឹង
ឧទ្ទេសនាមដល់ទស្សនិកជនបណ្ដាភូមិ មុខរបរប្រពៃណីនិងរមណីយដ្ឋានល្បីឈ្មោះនៅ
ខេត្ត Dong Thap ។ លោក Vo Thanh Tung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sa
Dec បានឲ្យដឹងថា៖

        «ប្រជាកសិករដាំផ្កាសប្បាយរីករាយណាស់ដែលបានចូលរួមសប្តាហ៍ទេសចរណ៍
លើកនេះ។  គ្រួសារជាច្រើនបានតូបតែងក្លោងទ្វារដោយផ្កាដើម្បីបំរើ និងទាក់ទាញ
ភ្ញៀវទេសចរ។ គេក៏បានរៀបចំមធ្យោបាយងាយស្រួលដើម្បួដឹក ជញ្ជូនភ្ញៀវទេសចរ
មកទស្សនាភូមិផ្កា ហើយត្រៀមខ្លួនជាស្រេចបើកទ្វារចម្ការផ្កា ដើម្បីទស្សនិកជន
អាចចូលថតរូប ផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ