សប្តាហ៍ទេសចរណ៍ទីក្រុងហូជីមិញ៖ អភិវឌ្ឍន៍គោលដៅបៃតង ស្និទ្ធស្នាលជាមួយ​បរិស្ថាន

(VOVWORLD) - នាថ្ងៃទី ៤ ខែធ្នូ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានសម្របសម្រួលជាមួយអង្គភាពជាច្រើនរៀបចំពិធីបើកសម្ភោធសប្តាហ៍ទេសចរណ៍ទីក្រុងហូជីមិញ លើកទី ៣ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “បៃតងរាល់ការធ្វើដំណើរ” នៅតំបន់ប្រៃសណីយ៍កណ្តាលទីក្រុង ខ័ណ្ឌលេខ ១ ។

សប្តាហ៍នេះមិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យមានការការពារបរិស្ថាន ស្របតាមនិន្នាការទេសចរណ៍បៃតងរបស់ពិភពលោកទៀតផង។ ជាពិសេសនៅក្នុងពិធីសម្ពោធនោះ មានតំណាងអគ្គរដ្ឋទូតប្រចាំសប្តាហ៍ទេសចរណ៍ជាង១០០នាក់ ជាបុគ្គលដ៏មានកិត្យានុភាពក្នុងវិស័យតន្ត្រី និងភាពយន្តជាច្រើន រួមជាមួយនឹងបវរកញ្ញាតំណាងឱ្យសម្រស់នៃប្រទេស និងតំបន់ជាច្រើន រួមដៃគ្នាជំរុញទេសចរណ៍បៃតង។

សប្តាហ៍ទេសចរណ៍ទីក្រុងហូជីមិញ៖ អភិវឌ្ឍន៍គោលដៅបៃតង ស្និទ្ធស្នាលជាមួយ​បរិស្ថាន - ảnh 1អគ្គរដ្ឋទូតទេសចរណ៍បានដង្ហែនិងទស្សនាទីក្រុងហូជីមិញ ដោយឡានក្រុងពីរជាន់។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ទេសចរណ៍ទីក្រុងហូជីមិញលើកទី ៣ ឆ្នាំ ២០២៣ (ប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែធ្នូ) មានសកម្មភាពគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ការប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិទីក្រុងហូជីមិញ Techcombank; កម្មវិធីផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីរបស់ខ័ណ្ឌ ស្រុកនានា និងដំណើរកម្សាន្តជំរុញទេសចរណ៍នៅទីក្រុងហូជីមិញ; សកម្មភាពពិសោធន៍ដើម្បីស្វែងយល់ទីក្រុងតាមរយៈសិល្បៈគំនូរDoodle; អមដំណើរសកម្មភាពរបស់សហគមន៍ធុរកិច្ច និងគ្រឹះស្ថានដែលបំពេញតាមស្តង់ដារបម្រើភ្ញៀវទេសចរណ៍។ ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Thu Duc និងបណ្តាខ័ណ្ឌ ស្រុកបានប្រព្រឹត្តិទៅសកម្មភាពជាច្រើនដើម្បីជួយជ្រោមជ្រែងសប្តាហ៍; រួមមានទេសភាពតូចៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនា ថតរូប ចូលរួមសកម្មភាពលេងកម្សាន្ត សិល្បៈប្រជាប្រិយ ការសរសេរអក្សរផ្ចង់ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងតន្ត្រី Don ca tai tu ។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានចលនាឲ្យសហគមន៍ធុរកិច្ច មូលដ្ឋានទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រួមដៃគ្នាកសាងទីក្រុងស្អាត និងបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ