សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ - មហោស្រពវប្បធម៌ដ៏​វិសេស​វិសាល

(VOVWORLD) - មហោស្រព Hue ឆ្នាំ ២០២២ គឺជាមហោស្រពដំបូងគេនៅវៀតណាមដែលបានរៀបចំឡើងក្នុងទិសដៅរដូវទាំងបួន។ 
សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ - មហោស្រពវប្បធម៌ដ៏​វិសេស​វិសាល - ảnh 1ការសម្តែងសិល្បៈនៅមហោស្រព Hue ។ (រូបថត៖ VOV)

ចំណុចលេចធ្លោគឺជាសប្តាហ៍នៃមហោស្រពសិល្បៈវប្បធម៌មានលក្ខណៈជាតិ និងអន្តរជាតិ ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាមួយនឹងសមាហរណកម្ម និងការអភិវឌ្ឍ” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ ៣០ ខែមិថុនា។

សប្តាហ៍មហោស្រព Hue ឆ្នាំ ២០២២ រួមមានកម្មវិធីនិងពិធីបុណ្យសំខាន់ៗចំនួន ៨ ជាមួយនឹងសកម្មភាពឆ្ពោះទៅសហគមន៍ជាច្រើន។ កម្មវិធីសម្តែងសិល្បៈនៃពិធីបើក នឹងត្រូវបានប្រព្រឹត្តទៅនៅទីលាន Ngo Mon បរមរាជវាំង Hue នាយប់ថ្ងៃទី ២៥ ខែមិថុនា ដោយបើកចេញកន្សោមព្រឹត្តិការណ៍វប្បធម៌និងសិល្បៈដ៏គួឲ្យទាក់ទាញជាច្រើនក្នុងសប្តាហ៍មហោស្រពនេះ។ ក្នុងសប្តាហ៍នេះ ក៏មានពិធីបុណ្យតាមដងផ្លូវ “ពណ៌វប្បធម៌”; កម្មវិធីតន្ត្រី Trinh Cong Son; ពិធីបុណ្យម្ហូបអាហារ ពិធីបុណ្យបាឡុងខ្យល់ក្តៅ ពិធីបុណ្យអាវផាយនៃសហគមន៍ Hue រួមជាមួយនឹងសកម្មភាពតាំងពិពណ៌ និងតាំងបង្ហាញដ៏គួរឲ្យទាក់ទាញជាច្រើន៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ