សប្តាហ៍របាំវៀតណាម ឆ្នាំ ២០២៣ - ផ្សព្វផ្សាយសិល្បៈដល់សាធារណជន

(VOVWORLD) - ដោយមានការចូលរួមពីសិល្បកររបាំរាប់រយនាក់ សប្តាហ៍របាំវៀតណាមឆ្នាំ ២០២៣ ដែលរៀបចំដោយសមាគមសិល្បកររបាំវៀតណាមបានបើកជាផ្លូវការនាថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយ។

សប្តាហ៍របាំវៀតណាម ឆ្នាំ ២០២៣ - ផ្សព្វផ្សាយសិល្បៈដល់សាធារណជន - ảnh 1ការសម្តែងរបស់ក្រុមរាំនៅសប្តាហ៍របាំវៀតណាមឆ្នាំ ២០២៣ (រូបថត៖ VOV)

នេះជាព្រឹត្តិការណ៍ដ៏ធំដំបូងគេដែលសមាគមសិល្បកររបាំវៀតណាមបានបើកដំណើរការដោយប្រមូលផ្តុំនូវទម្រង់របាំជាច្រើនពីសិល្បករអាជីព និងមិនមែនអាជីព ដោយមានការចូលរួមពីតារាសម្ដែងជាច្រើនកម្រិត អាយុចាប់ពីក្មេងជំទង់រហូតដល់មនុស្សចាស់។

កម្មវិធីបើកសប្តាហ៍របាំវៀតណាមឆ្នាំ ២០២៣ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមពីសិល្បករ និងអ្នករាំរាប់រយនាក់។ ជាពិសេស ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសិល្បករអន្តរជាតិមកពីប្រទេស៖ កូរ៉េខាងត្បូង ចិន សិង្ហបុរី ឥណ្ឌា...។ ចែករំលែកអំពីឥទ្ធិពលនៃសប្តាហ៍របាំវៀតណាមឆ្នាំនេះ លោក Pham Anh Phuong ប្រធានសមាគមសិល្បកររបាំវៀតណាមបានឲ្យដឹងថា៖ “សប្តាហ៍របាំវៀតណាមឆ្នាំ ២០២៣ គឺជាជំហានមួយក្នុងដំណើរការផ្សព្វផ្សាយគុណតម្លៃនៃសិល្បៈរបាំឈានចូលជីវភាពរស់នៅនិងរួមចំណែកក្នុងការកសាងប្រព័ន្ធ តម្លៃសហ គមន៍សង្គម។ ពីនេះ ក៏បង្កើតនូវទស្សនវិស័យពហុវិមាត្រ និងទិសដៅថ្មីសម្រាប់សាធារណជនមើលឃើញពីភាពចម្រុះនៃទម្រង់ច្នៃប្រឌិតរបស់សិល្បៈរបាំ ដោយយកតម្រូវការរបស់សាធារណជនជាចម្បង ដើម្បីបង្កើតកម្មវិធីកាន់តែទាក់ទាញ ផ្សារភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងដ៏រស់រវើកក្នុងជីវភាពសង្គមសព្វថ្ងៃ”។

បើកដំណើរការនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំនេះ កម្មវិធីសប្តាហ៍របាំវៀតណាម ឆ្នាំ ២០២៣ បានទទួលការចូលរួមពីបេក្ខនារីជាង ៥០០ នាក់ ដោយប្រមូលផ្តុំទម្រង់របាំជាច្រើនពីជនជាតិទៅសម័យទំនើប ដែលទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនយដែលស្រលាញ់សិល្បៈយ៉ាងច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ