សប្តាហ៍វប្បធម៌ព្រះពុទ្ធអំណរសាទរមហាពិធីបុណ្យកតញ្ញូតាធម៌ពុទ្ធសករាជ២៥៦១បានបើកនៅទីក្រុងហូជីមិញ

(VOVWORLD) -នាយប់ថ្ងៃទី២១សីហា (ថ្ងៃទី៣០ខែពិសាខ)នៅវត្ត Pho Quang ទីក្រុងហូជីមិញ បានបើកសប្តាហ៍វប្បធម៌ព្រះពុទ្ធអំណរសាទរមហាពិធីបុណ្យកតញ្ញូតាធម៌ ពុទ្ធសក រាជ២៥៦១ ឆ្នាំសកល ២០១៧ ដោយមានកម្មវិធីបើកការតាំងពិព័រណ៍ តាំងបង្ហាញ វណ្ណកម្មវប្បធម៌សិល្បៈព្រះពុទ្ធរួមទាំងផ្សារណាត់តាំងពិព័រណ៍វប្បធម៌ព្រះពុទ្ធនិង អាហារបួស។
សប្តាហ៍វប្បធម៌ព្រះពុទ្ធអំណរសាទរមហាពិធីបុណ្យកតញ្ញូតាធម៌ពុទ្ធសករាជ២៥៦១បានបើកនៅទីក្រុងហូជីមិញ  - ảnh 1ទិដ្ឋភាពតាំងពិព័រណ៍ 

មហាពិធីបុណ្យកតញ្ញូតាធម៌ជាពិធីបុណ្យធំមួយក្នុងចំណោមពិធី បុណ្យធំទាំងពីររបស់ព្រះពុទ្ធសាសនា សំដៅសម្តែងនូវកតញ្ញូតាធម៌ចំពោះការចិញ្ចឹម បីបាច់និងអប់រំរបស់ឪពុកម្តាយ។ មិនត្រឹមតែប៉ុណ្ណោះ ពិធីបុណ្យនេះបាននាំមកសារ មួយរបស់ព្រះពុទ្ធអំពីការដឹងគុណនិងការតបស្នងសងគុណ ដូចជាការប្រតិបត្តិវប្ប ធម៌ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់និងត្រាប់តាម។ សប្តាហ៍វប្បធម៌ព្រះ ពុទ្ធដោយមានសកម្មភាពសម្បូរបែបជាច្រើន ជាឱកាសសម្រាប់ឧទ្ទេសនាមជាមួយ ឧបសក ឧបាសិកានិងប្រជាជនគ្រប់រូប ស្គាល់អំពីវប្បធម៌ព្រះពុទ្ធរូបីនិងអរូបី ដោយ ប្រកបខ្លឹមសារ លើកតម្កើងរបៀបរស់នៅរបស់មនុស្ស ព្រមទាំងពង្រឹងនិងពង្រីក តម្លៃដ៏ល្អប្រសើររបស់ពុទ្ធសាសនាក្នុងការកសាង អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជន ជាតិ។ សប្តាហ៍វប្បធម៌ព្រះពុទ្ធសាសនានឹងប្រព្រឹត្តទៅដល់ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ