ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក


ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក - ảnh 1
ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក (Image: VNA)

(VOVworld) – តាមបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសបានឲ្យដឹងថា៖ ទោះបីជា អាមេរិកបដិសេធសំណើរជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ស្តីអំពីជំនួបចរចារជាផ្ទាល់ក្តី ប៉ុន្តែ ភាគីព្យុងយ៉ាងនៅរក្សាសំណើរនេះ ព្រមទាំង
ប្រកាសថា៖ ភាគីនានាអាចដោះស្រាយបញ្ហាជាច្រើនក្នុងករណីអាមេរិកនិងកូរ៉េខាង ត្បូងបញ្ចប់រាល់ការធ្វើសមយុទ្ធប្រចាំឆ្នាំក្នុងឆ្នាំ ២០១៥ ដើម្បីជំនួសឲ្យការដែល ព្យុងយ៉ាងនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី
១៣ មករា នៅទីស្នាក់ការរបស់ អ.ស.ប. ទីក្រុង New York  ឯកអគ្គររដ្ឋទូតរងថ្មីប្រចាំ
នៅ អ.ស.ប. របស់សាធារណៈរដ្ឋប្រជាធិបេតេយ្យប្រជាមានិតកូរ៉េ លោក An Myong
Hun បានឲ្យដឹងថា៖ សំណើររបស់ព្យុងយ៉ាងនៅមានសុពលភាពទោះបីជាភាគីអាមេរិក
បានបដិសេធ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ជប៉ុន កូរ៉េខាងត្បូងនិងអាមេរិក កំពុងរៀបចំជំនួបរវាងបណ្ដាប្រធានក្រុមចរចារនៃបណ្ដាប្រទេសនេះនៅទីក្រុងតូក្យូ
នាថ្ងៃទី ២៨ មករា ខាងមុខសំដៅស្វែងរកការចាប់ផ្តើមការចរចារ ៦ ភាគីស្តីអំពីបញ្ហា
នុយក្លេអ៊ែររបស់ ស.ប.ប.ក. ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ