ស.ប.ប.ក. ប្រកាសរូបភាពនៃកាំជ្រួចថ្មីបំផុត

(VOVWORLD) - នាថ្ងៃទី ២៣ សីហា ទីភ្នាក់ងារសារព័ត៌មាន ស.ប.ប.ក. (KCNA) បានប្រកាសបណ្ដារូបភាពដែលចាត់ទុកជាគ្រោងផែនការស្ថាបនានៃកាំជ្រួចថ្មីចំនួនមួយឬពីរគ្រឿង។ 
ស.ប.ប.ក. ប្រកាសរូបភាពនៃកាំជ្រួចថ្មីបំផុត - ảnh 1 ស.ប.ប.ក. ប្រកាសរូបភាពនៃកាំជ្រួចថ្មីបំផុត

(VOVworld) – នាថ្ងៃទី ២៣ សីហា ទីភ្នាក់ងារសារព័ត៌មាន ស.ប.ប.ក. (KCNA) បានប្រកាសបណ្ដារូបភាពដែលចាត់ទុកជាគ្រោងផែនការស្ថាបនានៃកាំជ្រួចថ្មីចំនួនមួយឬពីរគ្រឿង។ បណ្ដាគ្រោងផែនការស្ថាបនាត្រូវបានព្យួរលើជញ្ជាំងនៅ ខាងក្រោយថ្នាក់ដឹកនាំ Kim Jong-un ក្នុងដំណើរទស្សនានៅរោងចក្រផលិត ម៉ាស៊ីនដែលប្រើប្រាស់ឥន្ទនៈរឹងដើម្បីបំរើឲ្យកម្មវិធីកាំជ្រួចមីស៊ីលនៃប្រទេសនេះ។ គ្រោងផែនការស្ថាបនាមួយមានឈ្មោះ Hwasong ឬ Mars។ ក្នុងពេលនោះ គ្រោងផែនការស្ថាបនាមួយរៀតមានរូបភាពនៃកាំជ្រួចដែលមានឈ្មោះថា  Pukguksong-3 ឬ Polaris។ អ្នកស្រាវជ្រាវមួយរូបចំណុះមជ្ឈមណ្ឌលស្រាវជ្រាវ រំសាយអាវុធបានឲ្យដឹងថា៖ Pukguksong-3 គឺជាប្រភេទកាំជ្រួចថ្មីមួយដែលត្រូវ បានកសាងឡើងដោយមានសម្ថភាពហោះហើរឆ្ងាយជាង។ បណ្ដាកាំជ្រួចត្រូវ បានការពារក្នុងប្រអប់ដែលជួយដឹកជញ្ជូនងាយស្រួលជាង។ តាម KCNA បានឲ្យ ដឹងថែមទៀតថា៖ ថ្នាក់ដឹកនាំ Kim Jong-un បានអំពាវនាវឲ្យកម្មករផលិតម៉ាស៊ីន កាំជ្រួចច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ