ស.ប.ប.ក. រិះគន់បណ្ដាការពិភាក្សាការពារជាតិត្រីភាគី អាមេរិក - ជប៉ុន - កូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២ មេសា ស.ប.ប.ក. បានរិះគន់បណ្ដាការចរចាស្តីពីកិច្ចសហប្រតិ បត្តិការការពារជាតិរវាងអាមេរិកជប៉ុននិងកូរ៉ែខាងត្បូងដោយចាត់ទុកថា៖  កិច្ចសហប្រតិបត្តិការនេះនឹងនាំទៅការប្រឈមមុខគ្នានិងសង្គ្រាម។ 

ស.ប.ប.ក. រិះគន់បណ្ដាការពិភាក្សាការពារជាតិត្រីភាគី អាមេរិក - ជប៉ុន - កូរ៉េខាងត្បូង - ảnh 1 ស.ប.ប.ក. រិះគន់បណ្ដាការពិភាក្សាការពារជាតិត្រីភាគី អាមេរិក - ជប៉ុន - កូរ៉េខាងត្បូង

នាថ្ងៃទី ២ មេសា ស.ប.ប.ក. បានរិះគន់បណ្ដាការចរចាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាមេរិកជប៉ុននិងកូរ៉ែខាងត្បូងដោយចាត់ទុកថា៖  កិច្ចសហប្រតិបត្តិការនេះនឹងនាំទៅការប្រឈមមុខគ្នានិងសង្គ្រាម។ ទន្ទឹមនឹងនោះ ព្យុងយ៉ាងចាត់ទុកដែរថា៖ នេះជាពេលវេលា «បដិសេធកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំលាំងបរទេស ចូលរួមនិន្នាការកែលំអទំនាក់ទំនងអន្តរកូរ៉េ ឯកភាពឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការជាតិ»។ នេះជាការិះគន់ថ្មីបំផុតរបស់ ស.ប.ប.ក. ចំពោះ ទស្សនៈខាងគោលនយោបាយសន្តិសុខរបស់កូរ៉េខាងត្បូង។ ព្យុងយ៉ាងបាននាំ ចេញការរិះគន់ពោលខាងលើក្នុងកាលៈទេសៈបណ្ដាជំនួបកំពូលកូរ៉េខាងត្បូង- ស.ប.ប.ក. និងអាមេរិក-ស.ប.ប.ក. គ្រោងនឹងប្រព្រឹត្តទៅនាខែមេសានិងខែឧសភាខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ