ស.ប.ប.ក សង្កត់ធ្ងន់ទៅលើគោលការណ៍គោរពអធិបតេយ្យភាព និងគោរពគ្នាទៅវិញទៅមក

(VOVWORLD) -កាសែត Rodong Simun ស្ថាប័នបញ្ចេញមតិរបស់គណបក្សពលកម្មកូរ៉េខាងជើង បានចុះផ្សាយបទវិចារណកថា ដែលក្នុងនោះបានសង្កត់ធ្ងន់ថា តម្រូវការដោយឯកតោភាគី ដែលផ្អែកទៅលើឧត្តមភាពអំពីយោធា និងសេដ្ឋកិច្ច នឹងបំផ្លាញចោលការអភិវឌ្ឍក្រកបដោយនិរន្តរភាពនៃទំនាក់ទំនងអន្តរជាតិ។
ស.ប.ប.ក សង្កត់ធ្ងន់ទៅលើគោលការណ៍គោរពអធិបតេយ្យភាព និងគោរពគ្នាទៅវិញទៅមក - ảnh 1ថ្នាក់ដឹកនាំ ស.ប.ប.ក (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្តាំ) នៅសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនា (រូបថត: EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្រោយពីពេលថ្នាក់ដឹកនាំ ស.ប.ប.ក និងអាមេរិកបានឯកភាពកសាងទំនាក់ទំនងថ្មី នៅក្នុងសន្និសីទកំពូលកាលពីសប្ដាហ៍ទៅមិញ នាថ្ងៃទី ១៧ មិថុនា កាសែត Rodong Simun ស្ថាប័នបញ្ចេញមតិរបស់គណបក្សពលកម្មកូរ៉េខាងជើង បានចុះផ្សាយបទវិចារណកថា ដែលក្នុងនោះបានសង្កត់ធ្ងន់ថា តម្រូវការដោយឯកតោភាគី ដែលផ្អែកទៅលើឧត្តមភាពអំពីយោធា និងសេដ្ឋកិច្ច នឹងបំផ្លាញចោលការអភិវឌ្ឍក្រកបដោយនិរន្តរភាពនៃទំនាក់ទំនងអន្តរជាតិ។

ហេតុដូច្នេះហើយ ប្រទេស និងក្រុមជាតិសាសន៍ទាំងឡាយគប្បីពង្រីករាល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើគោលការណ៍ាគោរពគ្នាទៅវិញទៅមក និងមិនរំលោភលើ អធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។ បទ វិចារណកថាពោលខាងលើក៏បានអះអាងនូវទស្សនៈរបស់ព្យុងយ៉ាងអំពីការត្រៀមខ្លួនជាស្រេចកែលម្អ និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសនានា ដែលធ្លាប់ប្រឆាំងជំទាស់ និងប្រឈមមុខដាក់គ្នាជាមួយ ស.ប.ប.ក ប៉ន្តែសង្កត់ធ្ងន់ថាប្រទេសទាំងនេះគម្បីគោរព អធិបតេយ្យភាព ក៏ដូចជាមានកាយវិការជិតស្និទ្ធជាមួយ ស.ប.ប.ក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ