ស.ប.ប.ក អះអាងការបង្រួបបង្រួមកូរ៉េទាំងពីរត្រូវអាស្រ័យទៅលើគោលការណ៍ឯករាជ្យជាតិ

(VOVWORLD) -នាថ្ងៃទី៧ខែឧសភា សារព័ត៌មាន Rodong Sinmun ស្ថាប័នឃោសនាជាផ្លូវការរបស់បក្សពលកម្មកូរ៉េខាងជើងបានអះអាងលើការបង្រួបបបង្រួមកូរ៉េទាំងពីរនាពេលអនាគត នោះគឺត្រូវអាស្រ័យទៅលើគោលការណ៍ឯករាជ្យជាតិនិងមិនអនុញ្ញត្តិឲ្យមានការធ្វើអន្តរាគមន៍ពីខាងក្រៅឡើយ។


យោងតាមបទអត្ថាធិប្យាយមួយស្តីពីសេចក្តីប្រកាស Panmunjom ដែលទើបនឹងបានថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-n ចុះហត្ថលេខាកាលពីថ្ងៃទី២៧ខែមេសានោះ សារព័ត៌មាន Rodong Sinmun បានអះអាងសារជាថ្មីថា “កិច្ចការពារគោលការណ៍ឯករាជ្យជាតិមានតួនាទីស្លាប់រស់ចំពោះយថាទស្សន៍នៃទំនាក់ទំនងអន្តរកូរ៉េ”។ សារព័ត៌មានពោលខាងលើបានលើកច្បាស់ថា “តាមពិត ការបង្រួបបង្រួមជាតិនឹងមិនអាចដោះស្រាយបានឡើយ ប្រសិនបើភាគីម្ខាងអាស្រ័យទៅលើប្រទេសក្រៅឯណោះ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ