ស.ប.ប.កបដិសេធសំណើរជួបសន្ទនារបស់កូរ៉េខាងត្បូង

(VOVworld)-សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបដិសេធសំណើរ
ជួបសន្ទនាជាថ្មីៗរបស់កូរ៉េខាងត្បូង ព្រមទាំងចាត់ទុកថា មុនបង្អស់ សេអ៊ូលត្រូវ
លុបចោលគោលនយោបាយប្រឈមមុខជាមួយព្យុងយ៉ាងសិន។ មុននោះ​នាថ្ងៃ
ទី១៧កក្កដា ប្រធានរដ្ឋសភារបស់កូរ៉េខាងត្បូង  Chung Yui –hwa បានស្នើឲ្យមាន
កិច្ចចរចារអន្តរកូរ៉េ ក្នុងឱកាសរំលឹកខួបលើកទី៧០ ទិវាឧបទ្វីប កូរ៉េត្រូវបាន
រំដោះចេញពីនឹមអាណានិគមរបស់ជប៉ុន។ ក្នុងថ្ងៃដដែល ក្រសួងការ ពារជាតិកូ
រ៉េខាងត្បូង ក៏បានអញ្ជើញសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត កូរ៉េចូលរួម
ជំនួបសន្ទនាការពារជាតិសេអ៊ូលជាវេទិការសន្តិសុខតំបន់។ វេទិការ នេះ គ្រោង
នឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ។ប៉ុន្តែ គណៈកម្មាធិការឯកភាព សន្តិភាពមាតុ
ប្រទេសរបស់ស.ប.ប.ក បានចាត់ទុកថា សំណើរសន្ទនាទាំងអស់ នេះរបស់កូរ៉េ
ខាងត្បូងគឺសំដៅ “នយោបាយនីយកម្មនៃបណ្តាកិច្ចចរចារអន្តរកូរ៉េ” តែប៉ុណ្ណោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ