ស.ប.បកូរ៉េប្រកាសបង្កើនសមត្ថភាពកំញើញនុយក្លេអ៊ែរ

ស.ប.បកូរ៉េប្រកាសបង្កើនសមត្ថភាពកំញើញនុយក្លេអ៊ែរ - ảnh 1
មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានការបាញ់សាកល្បងកាំជ្រួចកាលពីថ្ងៃទី១២ កុម្ភៈ (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី៤ មិនា ស.ប.បកូរ៉េប្រកាសថា នឹងបង្កើនសមត្ថភាព
កំញើញដោយនុយក្លេអ៊ែររបស់ខ្លួន។នេះជាបម្រែបម្រួលថ្មីបំផុតក្នុងការព្រមានជា
ច្រើនតម្រង់ទៅលើអាមេរិកនិងកូរ៉េខាងត្បូង ទាក់ទិនដល់សមយុទ្ធរួមជាប្រចាំរបស់
ប្រទេសទាំងពីរនេះ។ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានដកស្រង់
សម្ដីអ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះដោយលើកច្បាស់ថា កងទ័ពនិង
ប្រជាជនស.ប.បកូរ៉េ ប្ដេជ្ញាចិត្តបង្កើនសមត្ថភាពកំញើញដើម្បីស្វ័យការពារ ដោយ
យកកម្លាំងនុយក្លេអ៊ែរជាស្នូល សំដៅបញ្ចប់ការគំរាមកំហែង អំពីសង្គ្រាមនុយក្លេអ៊ែរ
ពីភាគីអាមេរិក។អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ព្យុងយ៉ាង នឹងអនុវត្តការវាយ
ប្រហារតបតវិញចំពោះមុខសកម្មភាពបង្ករឿងហេតុណាក៏ ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ