ស.ប.បកូរ៉េសំណូមពរឲ្យធ្វើបត្យាប័នជនសង្ស័យក្នុងឧបាយកលធ្វើវិឃាតមេដឹកនាំលោក Kim Jong Un

(VOVWORLD) - នាថ្ងៃទី១២ ឧសភា ក្រុមរដ្ឋអាជ្ញាស.ប.បកូរ៉េបានប្រកាសបញ្ជី ឈ្មោះក្រុមមនុស្សដែលព្យុងយ៉ាងមន្ទិលសង្ស័យថា បានចូលរួមក្នុងឧបាយកល វាយប្រហារមេដឹកនាំលោក Kim Jong Un ព្រមទាំងសំណូមពរឲ្យរដ្ឋាភិបាល អាមេរិកនិងកូរ៉េខាងត្បូងអនុវត្តការឃាត់ខ្លួននិងធ្វើបត្យាប័នជនសង្ស័យទាំងនេះ។
ស.ប.បកូរ៉េសំណូមពរឲ្យធ្វើបត្យាប័នជនសង្ស័យក្នុងឧបាយកលធ្វើវិឃាតមេដឹកនាំលោក Kim Jong Un - ảnh 1មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un (រូបថត៖Yonhap/TTXVN)

(VOVworld) - នាថ្ងៃទី១២ ឧសភា ក្រុមរដ្ឋអាជ្ញាស.ប.បកូរ៉េបានប្រកាសបញ្ជី ឈ្មោះក្រុមមនុស្សដែលព្យុងយ៉ាងមន្ទិលសង្ស័យថា បានចូលរួមក្នុងឧបាយកល វាយប្រហារមេដឹកនាំលោក Kim Jong Un ព្រមទាំងសំណូមពរឲ្យរដ្ឋាភិបាល អាមេរិកនិងកូរ៉េខាងត្បូងអនុវត្តការឃាត់ខ្លួននិងធ្វើបត្យាប័នជនសង្ស័យទាំងនេះ។មុននោះ ស.ប.បកូរ៉េឲ្យដឹងថា កាលពីសប្ដាហ៍មុន ព្យុងយ៉ាងបានរាំងស្កាត់ ឧបាយកលរបស់ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូង សំដៅធ្វើ វិឃាតមេដឹកនាំលោក Kim Jong Un ដោយជាតិគីមី ក្នុង ឱកាសស.ប.បកូរ៉េរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៥ទិវាកំណើតរបស់អតីតប្រធានរដ្ឋលោក Kim Il Sung។ក្រសួងសន្តិសុខជាតិកូរ៉េ បានចោទប្រកាន់ ស្ថាប័នស៊ើបការណ៍សម្ងាតសហរដ្ឋអាមេរិក (CIA) និងស្ថាប័នស៊ើបការណ៍ សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បានបញ្ជូនភេរវករមួយក្រុមមកស.ប.បកូរ៉េដើម្បីអនុវត្តឧបាយកលពោលខាងលើ ដែលត្រូវបានត្រៀមរៀបចំក្នុងរយៈពេល២ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ