ស.ប.បកូរ៉េអះអាងថា ឋានៈជាមហាអំណាចនុយក្លេអ៊ែររបស់ខ្លួនគឺមិនអាចបញ្ច្រាសបានឡើយ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ស.ប.បកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃទី ៣១ ខែមេសាថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះបាននិយាយថា ឋានៈរបស់ ស.ប.បកូរ៉េក្នុងនាមជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរគឺមិនអាចបដិសេធបានឡើយ ហើយប្រទេសនេះនឹង "បន្តចាត់វិធានការចាំបាច់" រហូតដល់ការគំរាមកំហែង ផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រូវបានលុបបំបាត់។ 

ស.ប.បកូរ៉េអះអាងថា ឋានៈជាមហាអំណាចនុយក្លេអ៊ែររបស់ខ្លួនគឺមិនអាចបញ្ច្រាសបានឡើយ - ảnh 1ការបាញ់សាកល្បងកាំជ្រួចផ្លូវរថភ្លើងនៅខេត្ត Pyongan ខាងជើង នៃស.ប.បកូរ៉េ។
(រូបថត៖ AFP/VNA)
នៅក្នុងសេចក្តីថ្លែង ការណ៍មួយ រដ្ឋមន្ត្រីការបរទេសស.ប.បកូរ៉េលោកស្រី Choe Son-hui បានសម្តែងការ ជំទាស់នឹងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស G7 នៅក្នុងកិច្ចប្រជុំកាល ពីថ្ងៃទី ១៨ ខែមេសា កន្លងទៅ ដោយថ្កោលទោសការបាញ់បង្ហោះមីស៊ីលផ្លោងរបស់ ស.ប.បកូរ៉េ ហើយបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង "មិនអាច ហើយមិនដែល” មាន ឋានៈជាប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរក្រោមសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ (NPT)។ រដ្ឋមន្ត្រីការបរទេស លោកស្រី Choe Son-hui ក៏បានចោទ ប្រកាន់ប្រទេស G7 ពីការជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់ស.ប.បកូរ៉េ ដោយទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងប្រកាសថា ទីក្រុង ព្យុងយ៉ាងនឹងចាត់វិធានការខ្លាំងក្លាប្រសិនបើបណ្ដាប្រទេសនេះរំលោភលើអធិបតេយ្យភាព និងផលប្រយោជន៍ជាមូលដ្ឋានរបស់ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ