ស.ប.ប.កអំពាវនាវឲ្យកូរ៉េខាងត្បូងមិនឱ្យអាមេរិកធ្វើអន្តរាគមន៍ក្នុងទំនាក់ទំនងអន្តរកូរ៉េ

(VOVWORLD) -ស.ប.ប.ក អំពាវនាវឲ្យកូរ៉េខាងត្បូងប្រឆាំងជំទាស់ឧបាយកលរបស់អាមេរិកសំដៅឆ្លៀតយកបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាងធ្វើជាលេសដើម្បីរារាំងការកែលម្អទំនាក់ទំនងអន្តរកូរ៉េ។
ស.ប.ប.កអំពាវនាវឲ្យកូរ៉េខាងត្បូងមិនឱ្យអាមេរិកធ្វើអន្តរាគមន៍ក្នុងទំនាក់ទំនងអន្តរកូរ៉េ - ảnh 1 ស.ប.ប.កអំពាវនាវឲ្យកូរ៉េខាងត្បូងមិនឱ្យអាមេរិកធ្វើ
អន្តរាគមន៍ក្នុងទំនាក់ទំនងអន្តរកូរ៉េ

   ស.ប.ប.ក អំពាវនាវឲ្យកូរ៉េខាងត្បូងប្រឆាំងជំទាស់ឧបាយកលរបស់អាមេរិកសំដៅឆ្លៀតយកបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាងធ្វើជាលេសដើម្បីរារាំងការកែលម្អទំនាក់ទំនងអន្តរកូរ៉េ។ កាសែត Rodong Sinmun ស្ថាប័នព័ត៌មានរបស់ បក្សពលកម្ម ស.ប.ប.ក នាថ្ងៃទី ២ កក្ដដាបានចុះផ្សាយបទវិចារណកថាដែលបានឲ្យដឹងថាមជ្ឈដ្ឋានមន្ត្រីនៅសេអ៊ូលគប្បីរក្សាគោលជំហរឯករាជ្យ និងបញ្ឈប់ការធ្វើអន្តរាគមន៍របស់អាមេរិកចូលទៅក្នុងបញ្ហា បង្រួបបង្រួមតំបន់ទាំងពីរឡើងវិញ។បទវិចារណកថានេះបានសង្កត់ធ្ងន់ថាអាមេរិកគ្មានហេតុផលណាមួយដើម្បីធ្វើអន្តរគមន៍លើទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាបញ្ហាបង្រួបបង្រួមឡើងវិញក្រោមលេស "គំរាមកំហែងនុយក្លេអ៊ែរ" របស់ស.ប.ប.ក ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ